ភ្នំពេញ ៖ នៅក្នុងចំណោមសង្កាត់ នៃខណ្ឌច្បារអំពៅមានសង្កាត់ចំនួនពីរ គឺសង្កាត់ច្បារអំពៅ២ និងសង្កាត់និរោធ ដែលរងនូវផលប៉ះពាល់ច្រើន ពីការបាក់ច្រាំងទន្លេ ហើយត្រូវបានក្រុមហ៊ុន OCIC អភិវឌ្ឍលើកោះពេជ្រក្នុងភូមិសាស្ត្រផ្ទៃដី៣គីឡូម៉ែត្របួនជ្រុង ដោយធ្វើការកែលំអសោភ័ណភាពច្រាំងទន្លេឡើងវិញ។
លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានលើកឡើងពីការអភិវឌ្ឍន៍កោះពេជ្រឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីអណត្តិទី២កន្លងទៅក្នុងបរិវេណវត្តចំពុះក្អែក នាពេលថ្មីៗនេះ ដោយក្នុងនោះមានសង្កាត់៤គឺ សង្កាត់វាលស្បូវ សង្កាត់និរោធ សង្កាត់ច្បារអំពៅ២ និងសង្កាត់ព្រែកប្រា ដោយឲ្យក្រុមហ៊ុន INA ជាអ្នកចុះមកសម្ភាសន៍ជាមួយប្រជាពលរដ្ឋដោយផ្ទាល់ពីផលប៉ះពាល់ទាំងឡាយ ដែលមាននៅក្នុងដែនដីសង្កាត់លើកឡើងខាងលើ គឺក្រោយមកមានសិក្ខាសាលាមួយបានបញ្ចប់ដោយក្រុមហ៊ុន OCIC ចំណាយ៣លានដុល្លារ និងបានសហការជាមួយក្រសួងធនធានទឹកលើការសិក្សាកសាងច្រាំងទន្លេ ហើយក៏ចាប់ពីពេលនោះខណ្ឌក៏លែងបានទំនាក់ទំនងឬផ្តល់ដំណឹងពីការធ្វើច្រាំងទន្លេនៅពេលណា ថ្ងៃណា ដើម្បីឲ្យអាជ្ញាធរខណ្ឌផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាពលរដ្ឋនៅឡើយដែរ ហើយចំពោះការលើកឡើងរបស់បងប្អូនយើងក្នុងវេទិកាផ្សព្វផ្សាយនេះហាក់ដូចជាកេះឲ្យខណ្ឌចង់ឲ្យបញ្ជាក់ឡើងវិញ ទន្ទឹមនោះដែរ ក៏សុំឲ្យអាជ្ញាធរថ្នាក់លើជួយឆ្ពឹះទៅដល់ក្រសួងធនធានទឹកក្នុងការសិក្សាសតិអារម្មណ៍របស់ប្រជាពលរដ្ឋយើងក្រោយពីការអភិវឌ្ឍន៍កោះពេជ្រនៃសង្កាត់ទាំង៤។ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅមានប្រសាសន៍បញ្ជាក់ថាក្នុងចំណោមសង្កាត់ទាំង៤នោះគឺមានតែសង្កាត់ច្បារអំពៅ២ និងសង្កាត់និរោធប៉ុណ្ណោះដែលរងនូវផលប៉ះពាល់ច្រើនជាងគេ ដោយសង្កាត់ខ្លះរងផលប៉ះពាល់ពីការបាក់ច្រាំងទន្លេតិចតួចទទួលបានការងារធ្វើពីការអភិវឌ្ឍន៍នេះ៕
សង្កាត់ច្បារអំពៅ២ និងសង្កាត់និរោធរងនូវផលប៉ះពាល់ដោយបាក់ច្រាំងទន្លេ
0 Comments