Ad Code

នគរបាល​ខេត្ត​សៀមរាប ឃាត់​ជនសង្ស័យ​៧​នាក់ ប្រើប្រាស់​គ្រឿងញៀន​បញ្ជូន​ទៅ មជ្ឈមណ្ឌល​កែប្រែ​ និង​បន្សាប​គ្រឿងញៀន​

សៀមរាប ៖ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​ខេត្ត​សៀមរាប​ បាន សហការ​ជាមួយ​ប៉ូលិស ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​គោកចក បាន​ធ្វើការ បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ប្រុស​ស្រី​៧​នាក់​បញ្ជូន​ទៅ បញ្ជូន​ទៅ​មជ្ឈមណ្ឌល​កែប្រែ​និង បន្សាប​គ្រឿងញៀន ប្រតិបត្តិការ ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ទ្បើង​កាលពី​ព្រឹក ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប។


និង​ឃាត់ខ្លួន​ជនសង្ស័យ ប្រើប្រាស់​គ្រឿងញៀន ប្រុស​ស្រី​៧​នាក់​នេះ ហើយ​បញ្ជូន​មកកាន់​ការិ​យាល័យ​ប្រឆាំង​គ្រឿង​ដើម្បី​សាកសួរ។


លោក​វរសេនីយ៍​ទោ​អ៊ុំ ​សា​អាត​នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​បាន​បញ្ជក់​ថា​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ទាំង​៧​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១.​ឈ្មោះ សូ សុភាព ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ​រើ​ក ក្រុង​សៀមរាប​។ ២.​ឈ្មោះ ផាន សូ​.​នី​តា​. ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩D វិទ្យាល័យ​អង្គរ មាន​ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ៣.​ឈ្មោះ ស្រី សុ​.​ន ទៀត​ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​អង្គរ មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប​។ ៤.​ឈ្មោះ តូច​.​សម្បត្តិ​. ហៅ បឿន​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​បុគ្គលិក​ហាង​ស៊ូ​គី​ស៊ុប មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្ត​សៀមរាប​។ ៥.​ឈ្មោះ ទ្រី សុខ​.​ជា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​បុគ្គលិក​ហាង​ស៊ូ​គី​ស៊ុប មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្ត​សៀមរាប​។ ៦.​ឈ្មោះ ផៃ វាស​.​នា ភេទ​ប្រុស ១៦​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​ខេត្តសៀមរាប​។ ៧.​ឈ្មោះ ឡេង គឹម​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប។


លោក​វរសេនីយ៍​ទោ​អ៊ុំ​ សា​អាត​បាន​បញ្ជក់​ថា ​ជនសង្ស័យ​ទាំង​៧​នាក់​នេះ​ គឺ​សុទ្ធ​តែ​នាក់​ប្រើប្រាស់​នៅ​សា​ធាតុ​ញៀន ដូច្នេះ​ហើយ បច្ចុប្បន្ន​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​កែប្រែ​និង​បន្សាប​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​នៅ​រសៀល​ថ្ងៃទី​១២ ខែ​១២ ឆ្នាំ​២០១៥​នេះ​ហើយ​ដែរ​៕




នគរបាល​ខេត្ត​សៀមរាប ឃាត់​ជនសង្ស័យ​៧​នាក់ ប្រើប្រាស់​គ្រឿងញៀន​បញ្ជូន​ទៅ មជ្ឈមណ្ឌល​កែប្រែ​ និង​បន្សាប​គ្រឿងញៀន​

Post a Comment

0 Comments

Close Menu