ភ្នំពេញ ៖ ក្រុមអាជីវករផ្សារទំនប់ប្រហែលជាង១០០នាក់បានលើកគ្នាមកសាលាសង្កាត់ទួលសង្កែដើម្បីឲ្យចៅសង្កាត់ជួយអន្តរាគមន៍រឿងក្រុមហ៊ុនញ៉ូរ៉ិចចូលទៅអូសខ្សែភ្លើង ផ្ដាច់ខ្សែភ្លើងចាស់តភ្លើងថ្មីចូល។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ខាងក្រុមហ៊ុនញ៉ូរ៉ិចបានឲ្យក្រុមកម្មកររបស់ខ្លួនចូលក្នុងផ្សារដើម្បីតភ្លើងថ្មីកាលពីថ្ងៃទី៣ ខែធ្នូ ដោយចោទថាខាងម្ចាស់អាជីវកម្មចាស់ផ្ដាច់ភ្លើងរបស់អាជីវករ។ ប៉ុន្តែអាជីវករថាមានការផ្ដាច់មែន តែផ្ដាច់មួយតូបប៉ុណ្ណោះ ដោយសារគាត់រើតូបដូរទឹក តទឹកថ្មី។ ការចុះមកតភ្លើងថ្មីនេះ ពួកគាត់ថា បានរំខានដល់ការរកស៊ីរបស់ពួកគាត់ ធ្វើឲ្យពួកគាត់លក់មិនដាច់ទើបលើកគ្នាមកតវ៉ាឲ្យចៅសង្កាត់ជួយអន្តរាគមន៍តែម្ដង៕
អាជីវករជាង១០០នាក់លើកគ្នាមកតវ៉ានៅមុខសាលាសង្កត់ទួលសង្កែ
0 Comments