Ad Code

លទ្ធផល​ពានរង្វាន់ Soccer League 2015 ចំនួន ២ ថ្ងៃ​ចុងក្រោយ

ពានរង្វាន់​បាល់ទាត់​ឈ្មោះថា Soccer League 2015 ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា (FFC) កំពុង​ដំណើរការ​ប្រកួត​ជុំ​ទី​២ របស់ខ្លួន។


សម្រាប់​លទ្ធផល​ប្រកួត​នៅ​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ​ក្រុម​ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាញ់ ក្រុម​យុវជន​វិច​តូ​រីអែ​ហ្វ​ស៊ី ២ ទល់ ០ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ហើយ​គូ​បន្ទាប់ ក្រុម​យុវជន​កសិកម្ម ចាញ់​ក្រុម ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង ៦ ទល់ ១​។ ចំណែក​ក្រុម​ព្រី​មៀម​ស្ព័ត​ក្លិប ចាញ់​ក្រុម ស​.​ស​.​យ​.​ក ខេត្តកណ្ដាល ៣ ទល់ ១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​គូ​បន្ទាប់​ក្រុមបាល់ទាត់​ព្រែក​ជ័យ​កីឡា ចាញ់​ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ២ ទល់ ១។


ចំពោះ​លទ្ធផល​នៅ​ថ្ងៃទី​៣ ខែ ធ្នូ ឆ្នាំ ២០១៥ ម្សិលមិញ​ក្រុម យុវជន​ខេត្តកំពង់ចាម ឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខេត្ត​ព្រះសីហនុ ៣ ទល់ ១ នៅ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ហើយ​ក្រុម​សម្ព័ន្ធ គ​.​ស​.​ន​.​ប​.​ក ឈ្នះ ក្រុម​សកម្មជន​យុវជន ក​.៧៧ ដោយ​លទ្ធផល ២ ទល់ ០​។ ចំណែក​ក្រុម​សាកលវិទ្យាល័យ មេគង្គ​កម្ពុជា ឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខេត្តពោធិ៍សាត់ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកំពង់ស្ពឺ ស្មើគ្នា​ជាមួយ សាលាខ័ណ្ឌ​ទួលគោក ៣ ទល់ ៣។


ចំណែក​កម្មវិធី​ប្រកួត​សម្រាប់​ថ្ងៃ​សុក្រ ទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ​ក្រុម​កងទ័ពជើងគោក ប្រកួត​ជាមួយ​ក្រុម​ពិស្ណុការ​អេ​ហ្វ​ស៊ី លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន វេលា​ម៉ោង ១៤:០០ ហើយ​ក្រុម​យុវជន​ក្នុង​បុព្វហេតុ​មាតុភូមិ ត្រូវ​ជួប ស​.​ស​.​យ​.​ក ខេត្តកំពង់ចាម វេលា​ម៉ោង ១៦:០០ ខណៈ​ក្រុម ស​.​ស​.​យ​.​ក ក្រុង​កំពង់ឆ្នាំង ប៉ះ​ក្រុម អេ​ន ធី ស្ព័ត ហ្វេ​ស​ស៊ី វេលា​ម៉ោង ១៤:០០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​និង​ចុងក្រោយ​ក្រុម ភ្នំពេញ​កុំ​ព្យូ​រ​ទ័​រ ប៉ះ​ក្រុម ឱ​ម៉ា​ល់ ទ្រូ​ប្រ៊េ​ន។


សូម​បញ្ជាក់​ថាជុំ​ទី​២​នេះ​គណៈកម្មការ​បាន​បែងចែក​ក្រុម​ដែល​នៅសល់​ចំនួន ៣២ ទៅជា ៨​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ដើម្បី​ប្រកួត​ជម្រុះ រក​ក្រុម​មាន​ពិន្ទុ​ច្រើន ជាងគេ​ក្នុង​ពូ​ល​នីមួយៗ ឡើង​ទៅ​លេង​វគ្គ​បន្ដ​។ ការប្រកួត​ពានរង្វាន់ Soccer League 2015 នេះ​រៀបចំ​ជា​វគ្គ​ជម្រុះ​បឋម និង វគ្គ​ជម្រុះ​ជុំ​ផ្ដាច់ព្រ័ត្រ នៅ ៣ កីឡដ្ឋាន​ផ្សេងៗ​គ្នា​។ សម្រាប់​ការប្រកួត​ជម្រុះ​វគ្គ​បឋម​ពី​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១ ដល់ ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ចំណែក​វគ្គ​៣២ ក្រុម​ចុងក្រោយ​ដែលជា​ជុំ​ជម្រុះ​ផ្ដាច់ព្រ័ត្រ​ចាប់​ដំណើរការ​ពីថ្ងៃ​ទី ២១ វិច្ឆិកា ដល់ ២៦ ខែធ្នូ ឆ្នាំ ២០១៥៕



លទ្ធផល​ពានរង្វាន់ Soccer League 2015 ចំនួន ២ ថ្ងៃ​ចុងក្រោយ

Post a Comment

0 Comments

Close Menu