បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី៥ខែធ្នូ ឆ្នាំ២០១៥ នៅទីកន្លែង តាំងពិព័រណ៍ផលិតផលកម្ពុជា-ថៃ ដែលស្ថិតក្នុងផ្សារបុរីមានជ័យ ក្នុងឃុំអូរស្ងួត ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ ដោយមានការចាក់បាសរាំរែកផងនោះមានក្រុមក្មេងទំនើង២ក្រុមបានកាប់គ្នាបណ្ដាលឲ្យរបួសបុរសម្នាក់ មានឈ្មោះ សៅ សុផល អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបុរី។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនបង្កជាយុវជនដូចគ្នាត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីកាប់គ្នាហើយនោះមានឈ្មោះ សិន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាជាងម៉ូតូ និងម្នាក់ទៀតឈ្មោះ ប៉ែន សំណាង អាយុ១៩ឆ្នាំ ជាអ្នកលាងម៉ូតូមានទីលំនៅជាមួយគ្នាភូមិអូរស្ងួត ឃុំអូរប្រសាទ ស្រុកមង្គលបុរីដូចគ្នា។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបញ្ជូនជនសង្ស័យទាំង២ជាមួយនឹងដាវសាំម៉ូរៃមួយដើមទៅកាន់អាវុធហត្ថខេត្តហើយកំពុងតែស្រាវជ្រាវរកបក្ខពួកបន្តទៀត៕
សូមបញ្ជាក់ផងដែរថា សកម្មភាពរបស់យុវជនសម័យថ្មី ជាពិសេសគឺយុវវ័យដែលដើរលេងយប់ កាប់គ្នាជាច្រើនលើកច្រើនសានៅក្នុងខេត្តបន្ទាយមានជ័យខ្លះមានការដាច់ដៃ ខ្វាក់ភ្នែក ហើយទើបតែថ្មីៗនេះ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនក្មេងទំនើង២នាក់ ដូចគ្នាដោយប្រើដៃសាំម៉ូរៃកាប់ទៅជនក្មេងទំនើង២ទៀតដែរ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់៕
ក្មេងទំនើង២ក្រុមយកសាំម៉ូរ៉ៃកាប់គ្នាពេលរាំធុងបាសបណ្ដាលឲ្យរងរបួសបុរសម្នាក់
0 Comments