Ad Code

ការបញ្ចូល​ប្រាក់​យ័ន​ ​ទៅក្នុង​រូបិយប័ណ្ណ​បម្រុង​អន្ដរជាតិ​ ​ជា​សញ្ញា​មាន​គ្រោះថ្នាក់​តិច​ ​សម្រាប់​ប្រទេស​ចិន​

ប៉ុន្ដែ​អ្នកដឹង​រឿង​នយោបាយ​ផ្ទៃក្នុង​របស់​ចិន​ និង​អ្នកធ្វើនយោបាយ​អន្ដរជាតិ​ បាន​និយាយថា ​ការធ្វើកំណែទម្រង់​អាច​មិនត្រូវ​បាន​បន្ដ នៅក្នុង​ជំហាន​ដ៏​លឿន ​និង​គ្រោះថ្នាក់ នៅ​រយៈ​ពល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ ​ម្យ៉ាងទៀត​ប្រភព​នានា​របស់​ចិន​ ​បានធ្វើ​សំណើ​ដើម្បី​បន្ថែ​ម​ប្រាក់​យ័ន​ចូលទៅក្នុង​កញ្ចប់​រូបិយប័ណ្ណ​បម្រុង​អន្ដរជាតិ​របស់មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ (IMF) នោះ​ ​បាន​ទុក​ឲ្យ​អ្នកអភិរក្ស​សេដ្ឋ​កិច្ច ដើរតួនាទី​ឱ្យ​ល្អប្រសើរ​ជាង​មុន​ដើម្បី​ទប់ទល់​នឹង​ការធ្វើកំណែទម្រង់​ដ៏សំ​ខាន់​មួយ ដើម្បី​រំលឹក​ដល់​រយៈពេល​មួយ ​បន្ទាប់ពី​ការចូល​របស់​ចិន ទៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ​នោះ​។



​ជំហាន​ដ៏​យឺតយ៉ាវ​នេះ ​​មានការ​ជាប់ទាក់ទង​ចំពោះ​ពួក​អ្នកដែល​បាន​ភ្នាល់​ថា ការធ្វើ​ឲ្យ​ប្រាក់​យ័ន​ឱ្យទៅជា​រូបិយប័ណ្ណ​បម្រុង​របស់​ពិភពលោក​នោះ​​ នឹង​ផ្ដល់​ឲ្យ​ប្រាក់​នេះ​នូវ​ការជំរុញ​មួយ​។​ ប្រាក់​យ័ន​បាន​ធ្លាក់ចុះ​ជិត ៣ ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារ​នៅ​ឆ្នាំនេះ ​នៅលើ​ចរន្ដ​នៃ​ការធ្លាក់ចុះ​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​របស់ខ្លួន ​ចាប់តាំងពី​ការវាយតម្លៃ​ឡើងវិញ នៅក្នុង​ឆ្នាំ២០០៥ នោះមក​។​

​ការសម្រេច​របស់ IMF នឹង​ផ្ដល់នូវ​ការលើក​ទឹក​ចិ​ត្ដ​ដ៏​សំខាន់​មួយ ​និង​បង្កើន​មោទនភាព​របស់​ជាតិ​ ដែល​អ្នកធ្វើ​កំណែទម្រង់​បាន​ប្រើប្រាស់​ដើម្បី​ជំរុញ​អ្នក​អភិរក្ស​កុំ​ឱ្យមាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការគាំទ្រ​កំណែទម្រង់​នេះ​។ ​យ៉ាងណាក៏ដោយ​​ប្រការ​ដែល​សំខាន់​ថែមទៀត​នោះ ​គឺ​ការព្រួយបារម្ភ​នៅ​ក្រុង​ប៉េកាំង​ថា ​សេដ្ឋកិច្ច​ដែល​ខ្សោយ​នេះ​មិនអាច​ដោះ​ស្រាយបាន​នូវ​ការធ្វើកំណែទម្រង់​ដ៏​បង្ខំ ដែល​អនុញ្ញាត​ឱ្យមាន​លំហូរ​ដោយ​សេរី​នៃ​រូបិយប័ណ្ណ​ឆ្លងកាត់​ព្រំដែន​របស់​ប្រទេស​ចិន ​នោះទេ​។​



​ក្រុង​ប៉េកាំង​ ​បាន​បាត់បង់​យ៉ាង​ឆាប់រហ័ស​រួចហើយ នូវ​ការសាកល្បង​មួយ​សម្រាប់ធ្វើ​ការពិសោធ​ថែមទៀត​ចំពោះ​​ការហូរចូល​មូលធន​នេះ​។



​អ្នកសេដ្ឋកិច្ច ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការ​ពិភាក្សា​បញ្ហានយោបាយ​នេះ​មិន​ព្រម​ប្រាប់​ឈ្មោះ​ទេ ​ដោយសារតែ​ភាព​រសើប​នៃ​កម្មវត្ថុ​នេះ​។ ​ប្រភព​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ​។



​បន្ទាប់ពី​ផ្សារ​ហ៊ុន​មាន​សន្ទស្សន៍​មិនល្អ​ជាង៤០ ភាគរយ​នៅក្នុង​រដូវក្ដៅ ដែល​មនុស្ស​ជាច្រើន​បាន​​បន្ទោស​ទៅលើ​សភាព​អាក្រក់​នៃ​មូលធន​បរទេស​​នោះ និយតករ​បានធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ពិបាក​ចំពោះ​ប្រាក់ ដែល​បាន​ហូរ​ចេញពី​ប្រទេស​ចិន ​​ដើម្បី​ប្រឆាំង​តប​ទៅនឹង​សម្ពាធ​ការលក់​ប្រាក់​យ័ន ​និង​បានធ្វើ​អន្ដរាគមន៍​យ៉ាងខ្លាំង​នៅក្នុង​ទីផ្សារ​រូបិយប័ណ្ណ​នៅលើ​ដីគោក ​និង​នៅក្បែរ​មាត់សមុទ្រ​។​ មិន​គ្រាន់តែ​ពួក​អ្នក​អភិរក្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ក៏មាន​អ្នកសេដ្ឋកិច្ច​ជាច្រើន​ផងដែរ​ ​កំពុងតែ​អំពាវនាវ​ឲ្យ​មាន​ការឈប់​មួយរយៈ​នោះ​។



​សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​ម្នាក់ នៅឯ​មជ្ឈមណ្ឌល​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​អន្តរជាតិ​ (CCIEE) ​ដែលជា​អ្នកផ្ដល់​គំនិត​ដ៏​មាន​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​ បាន​និយាយថា​ សមត្ថភាព​របស់​យើង​ក្នុងការ​គ្រប់​គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​មិនទាន់​ត្រូវបានធ្វើ​ឲ្យ​ល្អប្រសើរ​នៅឡើយ​នោះទេ​។ ​សេដ្ឋវិទូ​រូបនេះ​បាន​បន្ដថា ​ភាព​តក់ក្រហល់​ណាមួយ​ដើម្បី​បើក​គណនី​មូលធន​ទាំងស្រុង ​អាច​មិន​អំណោយផល​ចំពោះ​​ការគ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​នោះទេ​….​យើង​នឹង​ត្រូវមាន​ការប្រុងប្រយ័ត្ន​យ៉ាងពិត​ប្រាកដ​។



​ប្រធាន​ក្រុមប្រឹក្សា​ប្រតិ​ប​ត្ដិ​របស់ IMF តំណាង​ឲ្យ​សមាជិក​ទាំង ១៨៨ ប្រទេស ​របស់​មូលនិធិ​នេះ ​ទំនងជា​នឹង​អនុម័ត​លើការដាក់បញ្ចូល ប្រាក់​យ័ន ទៅក្នុង​កញ្ចប់​រូបិយប័ណ្ណ​បម្រុង​អន្ដរជាតិ ​ដែល​គេ​​ស្គាល់​ថា​ Special Drawing Rights (SDR)​។ ​របាយ​ការណ៍​មួយ​របស់​បុគ្គលិក IMF និង​នាយក​គ្រប់​គ្រង​​លោកស្រី Christine Lagarde បាន​គាំទ្រ​ចំពោះ​​គំនិត​នេះ​។ ​អាមេរិក​ ​បាន​និយាយថា ​ខ្លួន​នឹងមិន​ឈរ​នៅលើ​ផ្លូវ​នេះ​ទេ​៕


Reuters



ការបញ្ចូល​ប្រាក់​យ័ន​ ​ទៅក្នុង​រូបិយប័ណ្ណ​បម្រុង​អន្ដរជាតិ​ ​ជា​សញ្ញា​មាន​គ្រោះថ្នាក់​តិច​ ​សម្រាប់​ប្រទេស​ចិន​

Post a Comment

0 Comments

Close Menu