Ad Code

កិច្ចប្រជុំ អាយ ស៊ី ស៊ី អង្គរ នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​អប្សរា​នា​ថ្ងៃទី​២និងទី៣​ខាងមុខនេះ

សៀមរាប ៖ កិច្ច​ប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ ​និង​ អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៥ និង​ប្រជុំ​ពេញអង្គ​លើក​ទី​២២ របស់​ខ្លួន នៅ​ថ្ងៃទី​២និងទី៣ ខែធ្នូ នា​សាលសន្និសីទ​អង្គរ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ផ្តោតលើ​របៀបវារៈ​សំខាន់ៗ ស្តី​ពី​ប្រាសាទអង្គរវត្ត នៅ​ក្រោម​អធិបតីភាព​លោក​សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា។


យោង​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការអនុវត្ត​អនុសាសន៍​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៤ និង កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​២១​គណៈកម្មាធិការ​អន្ដជាតិ​អាយ​ស៊ី​ស៊ី​អង្គរ​អំពី​កិច្ចការ​អភិរក្ស​ជួសជុល​ និង ​ការ​អភិវឌ្ឍន៍​ប្រាសាទ​ប្រកបដោយ​ចីរភាព និង ទទួល​បាន​ការ​ទាក់ទាញ​បន្ថែម​ទៀត​៕


T-12-01-15-vv-full


T-12-01-15-vvv-full



កិច្ចប្រជុំ អាយ ស៊ី ស៊ី អង្គរ នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​អប្សរា​នា​ថ្ងៃទី​២និងទី៣​ខាងមុខនេះ

Post a Comment

0 Comments

Close Menu