Ad Code

Cecilia Cheung ៖ កុំព្រោះតែមនុស្សប្រុស មកកែប្រែខ្លួនឯង

នៅវេលា​ព្រឹក​ថ្ងៃទី១ខែធ្នូ​នេះ តារាចម្រៀង​ស្រី និង​តារា​ម៉ូ​ដែល​ជើងចាស់​ដ៏​ស្រស់ស្អាត​មួយ​ដួង និង​ជា​អតីត​ភរិយា​លោក Nicholas Tse គឺ​នាង Cecilia Cheung បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​ទស្ស​នាវ​ដ្តី SELF នៅឯ​សៀង​ហៃ ហើយ​តារា​សម្តែង​ស្រី​រូបនេះ ក៏​ត្រូវបាន​អ្នកសារព័ត៌មាន​ចោទសួរ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ផ្ទាល់ខ្លួនខ្លះៗផងដែរ។


Cecilia-Cheung-SELF-Mag-02


តារា​សម្តែង​ស្រី​វ័យ​កណ្តាល​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹងថា បន្ទាប់ពី​នាង​បាន​លែងលះ​ជាមួយ លោក Nicholas មក កូនប្រុស​ទាំង២នាក់​ដែល​នៅ​ជាមួយ​នាង តែងតែ​ទៅលេង​ផ្ទះ​របស់លោក Nicholas ជានិច្ច​ជា​កាល ហើយ​រាល់​ពេលដែល​ពួកគេ​នៅ​ជាមួយគ្នា ពួកគេ​តែងតែ​ផ្ញើ​រូបភាព​មក​ឲ្យ​នាង​មើល​ទៀតផង។


Cecilia-Cheung-SELF-Mag-01


នាង​បាន​បន្តទៀតថា ចំណែកឯ​រឿង​មង្គលការ​នៅពេល​អនាគត  គឺ​នាង​មិនដែល​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​នេះ​ទេ មាន​មនុស្ស​ស្រី​អាយុ​វ័យ៣០ប្លាយ​ជាច្រើន បាន​សម្តែង​ការ​ខ្វល់ខ្វាយ​ពី​រឿងនេះ ប៉ុន្តែ​ចំពោះ​នាង​វិញ គឺ​គ្មានអ្វី​ត្រូវ​ខ្វល់​នោះឡើយ ហើយ​ជា​ចុងក្រោយ​នាង​ក៏បានផ្តល់​នូវ​មតិ​លើកឡើង​មួយ​ថា កុំ​ព្រោះតែ​ស្វែងរក​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់ មក​កែប្រែ​ខ្លួនឯង ឲ្យ​តែ​ខ្លួនឯង​រស់នៅ​បានល្អ គឺ​បាន​ហើយ៕



Cecilia Cheung ៖ កុំព្រោះតែមនុស្សប្រុស មកកែប្រែខ្លួនឯង

Post a Comment

0 Comments

Close Menu