ភ្នំពេញ ៖ នគរបាលនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការត្រួតពិនិត្យជនជាតិបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ជាលិទ្ធផលឃាត់ខ្លួនបានជនជាតិវៀតណាមប្រុសស្រីចំនួន៨នាក់ ក្នុងមូលដ្ឋានខណ្ឌទួលគោក យកមកសាកសួររកឯកសារត្រឹមត្រូវ ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ធ្នូ ឆ្នាំ២០១៥ ដោយឆែកឆេរនៅតាមផ្ទះជួលយានដ្ឋាន តាមផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់៣ និងតាមហាងកាហ្វេ ;ម៉ាស្សា កោសជប់ នៅខាងក្រោយមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ផ្លូវ២២៣ សង្កាត់ផ្សារដើមគ ខណ្ឌ ទួលគោក។
ក្រោយពីចុះត្រួតពិនិត្យនេះរួច ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី ៨នាក់ ក្នុងនោះមានមនុស្សប្រុស៥នាក់ស្រី៣នាក់ ហើយត្រូវបានកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ដឹកបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃអគ្គស្នងការដ្ឋាននគរបាលក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕
ប៉ូលិសឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៨នាក់រស់នៅមិនស្របច្បាប់ក្នុងមូលដ្ឋានខណ្ឌទួលគោក
0 Comments