Ad Code

ប្រទះឃើញ​ក្មេង​ប្រុស​ម្នាក់​លង់​ទឹកអូរ​ស្លាប់​យ៉ាង​អាណោចអាធ័ម

ពោធិ៍សាត់ ៖ ឪពុក​ម្ដាយ​ក្មេងប្រុស​ម្នាក់​បាន​សោកស្ដាយ​យ៉ាង​ខ្លាំង ដោយសារ​ឧប្បត្តិហេតុ​ស្មាន​មិន​ដល់ កូនប្រុស​របស់​គាត់​ទើប​អាយុ​បាន​៦​ឆ្នាំ​សោះ ​បាន​ស្លាប់​នៅក្នុង​ទឹកអូរ ខណៈ​ដែល​គ្រួសារ​ពួកគាត់​នាំគ្នា​ទៅ​ច្រូតស្រូវ។


ហេតុការណ៍​ប្រទះឃើញ​ក្មេងប្រុស​ស្លាប់​ក្នុង​ទឹកអូរ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣និង១៥​នាទី ល្ងាច​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥ ត្រង់​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ដែល​ជាប់​អូរ ក្នុង​ភូមិ​ដូង​ជ្រុំ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់។


បើ​តាម​អាជ្ញាធរ​ភូមិ​ដូង​ជ្រុំ​ទទួល​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ក្មេង​រង​គ្រោះ​ស្លាប់​ក្នុង​ទឹកអូរ ដែល​មាន​ឈ្មោះ ជឿន ឧ​សភា អាយុ​០៦​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ អាជ្ញាធរ​ដដែល​បន្ត​ថា កាលពី​រសៀល​ម៉ោង​ប្រមាណ​ជា​១​នោះ​ក្រុម​គ្រួសារ​ក្មេងប្រុស​នេះ​បាន​នាំ​គ្នា​ចុះ ចេញពីផ្ទះ​ទៅ​ច្រូតស្រូវ​ព្រោះ​វា​ដល់​ខែ​ប្រមូល​ផល​ហើយ ដោយ​ពួកគេ​ចាក​ចេញពីផ្ទះ​នោះ​មិន​បានដឹង​និង នឹក​គិត​ថា កូនប្រុស​របស់​ខ្លួន​លូច​ទៅតាម​ក្រោយ​សោះ​។


ស្រាប់តែ​ម៉ោង​ប្រមាណ​ជាជាង​៣​ល្ងាច ក៏​លឺ​គេ​ប្រាប់​ថា កូនប្រុស​គាត់​ឈ្មោះ ជឿន ឧសភា អាយុ ០៦ ឆ្នាំ បាន​ត្រូវ​គេ​ប្រទះឃើញ​លង់ទឹក​ក្នុង​អូ​ក្បែរ​ផ្លូវស្លាប់​បាត់​ទៅ​ហើយ ដោយ​សារ​តែ​ក្មេង​រងគ្រោះ​ម្នាក់​នេះ​រត់​តាម​ឪពុកម្ដាយ​ទៅ​ច្រូតស្រូវ​ពីក្រោយ ទំនងជា​ក្ដៅ​ខ្លាំង​ផង ហើយ​ឃើញ​ទឹក​ក្នុង​អូរ​ជាប់​និង​ដងផ្លូវ​ទៀត​ក៏​ចុះ​ងូត​លេង​លង់​ស្លាប់​តែម្ដង។


ក្រោយពី​ក្មេង​នេះ​ស្លាប់​ក្នុង​ទឹកអូរ​ចំណុច​ខាងលើ​នេះ​នគរបាល បាន​មក​ពិនិត្យ​សព​ក្មេងប្រុស​នេះ ដោយ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ ហើយ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិត​ប្រាកដ​ហើយ ដោយ​ពុំ​មាន​ឧប្បត្តិហេតុ​អ្វី​ផ្សេង ទៀតទេ។


ជា​មួយ​គ្នា​នេះ​ដែរ ខាង​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៌ ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាកសិករ​ដែល​ជា​អាណាព្យាបាល​ក្មេងៗ​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួកគេ​ផង ព្រោះ​នេះ​ជា​រដូវ​ច្រូត​អាស​ធាតុ​ក្ដៅ ខ្លាំង​ណាស់​ដូច្នោះ​ក្មេង​តូចៗ ប្រឈមមុខ​និង​គ្រោះថ្នាក់​គ្រប់ពេល ប្រសិនជា​អា​ព្យាបាល​មិន​គិត​ដិតដល់​ពួកគេ៕


T-12-02-15-f-fullT-12-02-15-fff-fullT-12-02-15-ff-full



ប្រទះឃើញ​ក្មេង​ប្រុស​ម្នាក់​លង់​ទឹកអូរ​ស្លាប់​យ៉ាង​អាណោចអាធ័ម

Post a Comment

0 Comments

Close Menu