Ad Code

កីឡាករ​បាល់បោះ LeBron James សោក​ស្តាយ​ចំពោះ​ការ​ចូលនិវត្តន៍​របស់ Bryant

តារា​បាល់បោះ​របស់​ក្លិប Cleveland Cavaliers គឺ​កីឡាករ LeBron James បាន​សម្តែង​ចេញ​នូវ​ភាព​ក្រៀមក្រំ​របស់​ខ្លួន ចំពោះ​ការសម្រេចចិត្ត​ប្រកាស​ចូលនិវត្តន៍​របស់​កីឡាករ Kobe Bryant កាលពី​ថ្ងៃ​អង្គារ ដោយ​លោក​បានបង្ហាញ​នូវ​ការសោកស្តាយ​ថា លោក​លែង​បាន​ជួប​វវ​បុរស​ម្នាក់​នេះ​ទៀតហើយ។


រយៈពេល ២ ថ្ងៃក្រោយ​ពេល​ដែល​កីឡាករ Bryant បានប្រកាស​ថា គាត់​នឹង​លាឈប់​ពី​ការប្រកួត​បាល់បោះ នៅ​ដំណាច់​រដូវ​កាល​នេះ កីឡាករ James បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ពិតជា​សោកស្តាយ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​មើលឃើញ​កីឡាករ​វ័យ ៣៧ ឆ្នាំ​របស់​ក្រុម Lakers ម្នាក់នេះ ចាក​ចេញទៅ។


កីឡាករ James បាន​បញ្ជាក់ថា Bryant មាន​ឥទ្ធិពល​មកលើ​រូបលោក​រាល់​ដំណាក់កាល​ទាំងអស់ ក្នុង​អាជីព​បាល់ទាត់​របស់​លោក ពោលគឺ​ចាប់តាំងពី​កុមារភាព​មក​ម្ល៉េះ។

​កីឡាករ James បាន​បន្តទៀតថា លោក​សោក​ស្តាយ​ខ្លាំងណាស់ ដែល​មិនបាន​ប៉ះ​ជាមួយ​កីឡាករ Bryant នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ NBA Finals។


សូម​បញ្ជាក់​ថា ទាំង​កីឡាករ Bryant និង James បានបង្ហាញ​វត្តមាន​មិនដែល​ខាន​ម្តងណា​ឡើយ នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​មួយ​នេះ ចាប់តាំងពី​ឆ្នាំ ២០០៧ មក ប៉ុន្តែ​ចាប់ពី​ពេល​នេះ​តទៅ ពួកគេ​លែង​អាច​លេង​ជាមួយគ្នា​ទៀតហើយ។


ដោយ​ចង់​សំដៅលើ​យុទ្ធនាការ​ឆ្នាំ ២០០៩ ពេល​ដែល​ក្រុម Cavs ឈ្នះ​ការប្រកួត​ជាប់​កំណត់ត្រា ៦៦-១៦ នោះ កីឡាករ James បាន​និយាយ​ថា កាលណោះ​លោក​មិនបាន​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ពេញចិត្ត​នោះទេ តែ Bryant គឺ​ពិតជា​ធ្វើបាន​អស្ចារ្យ​ខ្លាំង​ណាស់៕



កីឡាករ​បាល់បោះ LeBron James សោក​ស្តាយ​ចំពោះ​ការ​ចូលនិវត្តន៍​របស់ Bryant

Post a Comment

0 Comments

Close Menu