Ad Code

លោក Churkin និយាយថា ​រុស្ស៊ី​ ចង់​បញ្ឈប់​​ការ​ជួញដូរ​ប្រេង​​ ដោយ​ខុស​ច្បាប់​របស់​ក្រុម​ISIS

ប្រទេស​រុស្ស៊ី​ កំពុង​​តែ​ធ្វើ​កិច្ចការ​​​ជាមួយ​​ក្រុម​ប្រឹក្សា​​សន្ដិសុខ​​សហប្រជាជាតិ​ លើ​ឯកសារ​មួយដែលអាច​ជាការ​ចាប់​បង្ខំ​ក្នុងការ​​កំហិត​ការប្រតិបត្ដិ​​ទៅតាម​ដំណោះ​ស្រាយ​ Resolution 2199 ដែលនោះជា​ការ​ផ្ដោត​ទៅដល់​ការទប់ស្កាត់ការ​ជួញដូរ​​ប្រេង​ដោយ​ខុស​ច្បាប់ជាមួយនឹង​/ធ្វើ​ឡើង​ដោយ​ក្រុមភេរវកម្ម។ ឯកអគ្គរដ្ឋទូត​​រុស្ស៊ី អម​សហប្រជាជាតិ​លោក Vitaly Churkin បានប្រាប់​រឿងនេះ​ដល់​ទីភ្នាក់ងារ​ព័ត៌​មាន RIA Novosti ដូច្នេះ។


សេចក្ដី​​ព្រាង​ដំណោះស្រាយ​នោះ មាន​បំណង​​រាំងស្កាត់​ហិរញ្ញវត្ថុ​របស់​ក្រុមភេរវកម្ម​ ដែលក្នុងនោះ​មានទាំង​ក្រុមរដ្ឋ​ឥស្លាម​និយម ISIS ទៀត​ផង។


ដោយឡែក ​ឯកអគ្គ​រដ្ឋ​ទូត​​សហរដ្ឋ​អាមេរិក​​ អម​សហប្រជាជាតិ លោកស្រី Samanth Power ក៏បាន​ទាំងលើក​យក​មកនិយាយ​ថា អាមេរិក មានការ​រួម​ចំណែក​​ក្នុងការ​ចែក​រំលែក​ទៅលើ​ទិសដៅ​ដែល​ជា​កម្ម​វត្ថុ​​នេះ​ជា​មួយ​ប្រទេស​រុស្សុីដែរ អំពី​កម្មវត្ថុនេះ ចាប់តាំងពី​ការ​លក់ប្រេង​កាត​ដោយខុសច្បាប់​នេះ​ឆ្ពោះ​ទៅ​បំពេញ​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​ក្រុម​ភេរវកម្ម​ដល់ទៅ​ចំនួន​ពាក់កណ្ដាល​​នោះ។


ឯកសារ​ថ្មីនេះ​ ផ្ដោត​ទៅលើ​ប្រទេស​រុស្សុី ក្នុង​ការ​​គាំទ្រ​ដំណោះស្រាយ​ Resolution 2199 ដែលត្រូវ​​បាន​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃ​ទី១២ ខែ​កុម្ភៈ ដើម្បី​បញ្ឈប់​ឲ្យ​មានការ​​ជួញដូរ​ប្រេង​កាត​​ដោយខុសច្បាប់​ជាមួយរចនា​សម្ព័ន្ធ​ភេរវ​កម្ម​នោះ។


អត្ថន័យ​ជាពិសេស​​នៅក្នុងដំណោះស្រាយ​នោះ​គឺ​​ការហាម​​រាល់​គ្រប់​​រូបភាព​នៃ​ការធ្វើពាណិជ្ជកម្ម​​ប្រេង​កាត​ជាមួយក្រុម​ ISIS និងក្រុម​ភេរវកម្ម​ Jabhat al-Nusra នោះតែម្ដង។ ដោយឡែក​ការមិន​ប្រតិបត្ដិ​តាម​ខ្លឹមសារ​​​ និងស្មារតី​នៃដំណោះស្រាយ​នោះ នឹង​ប្រឈម​​ជាមួយ​ទណ្ឌកម្ម​ដែលកំហិត​​ដោយក្រុម​​ប្រឹក្សា​​សន្ដិសុខ​ប្រឆាំង​នឹង​​បុគ្គលដែល​ចូលរួម ឬក៏​ក្រុមហ៊ុន​ប្រេង​​ទាំងឡាយ​​នោះ​តែម្ដង។


​វិលទៅ​រក​ស្ថានភាព​កាលពីខែកក្កដាវិញ ក្រុម​ប្រឹក្សា​​​សន្ដិសុខ​នៃអង្គការ​សហប្រជាជាតិ បាន​សម្ដែង​​​នូវក្ដីបារម្ភ​យ៉ាងខ្លាំង​​ក្លាចំពោះ​របាយ​ការណ៍​​ទាំង​ឡាយ​ដែល​លើកឡើង​​ពីការ​​ធ្វើពាណិជ្ជកម្ម​ប្រេង​កាត​ ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​​​ IS នៅប្រទេសអ៊ីរ៉ាក់ និង​ស៊ីរី។ សេចក្ដីប្រកាស​នោះបាន​​ធ្វើឡើង​​បន្ទាប់ពី​ក្រុម IS ដណ្ដើម​យកបាន​អណ្ដូង​ប្រេង​កាត​ជាច្រើន​នៅ​ក្នុងតំបន់​ ហើយត្រូវ​បាន​គេរាយការណ៍​ថា ក្រុម​នេះ​​កំពុងតែប្រើប្រាស់​ចំណូល​ពីកា​រលក់​ប្រេង​កាត​​ដោយខុសច្បាប់​នោះដើម្បី​ប្រើប្រាស់​ជាហិរញ្ញវត្ថុ​សម្រាប់​រដ្ឋមួយ​ដែលហៅថា រដ្ឋ​ឥស្លាម​កំពុង​ចាប់​កំណើត​​របស់ខ្លួននោះ៕


RT


Churkin said Russia wants to stop illegal trafficking of ISIS



លោក Churkin និយាយថា ​រុស្ស៊ី​ ចង់​បញ្ឈប់​​ការ​ជួញដូរ​ប្រេង​​ ដោយ​ខុស​ច្បាប់​របស់​ក្រុម​ISIS

Post a Comment

0 Comments

Close Menu