Ad Code

បន្ទាប់ពី​ Ebola ប្រទេស​លីបេរីយ៉ា កំពុង​តែតស៊ូដើម្បី​រៀបចំ​ការថែទាំ​ព្យាបាល​ HIV ឡើងវិញ

វីរុស Ebola បានសម្លាប់​មនុស្សប្រមាណ​​៤,៨០០​នាក់រួចទៅហើយ​នៅក្នុង​ប្រទេស​លីបេរីយ៉ា ប៉ុន្ដែ​​​ករណី​​ជំងឺ​​រាតត្បាតបែបនេះ ​ក៏បន្សល់​ទុក​ជនរង​គ្រោះ​ដទៃ​​ផ្សេង​ទៀត​យ៉ាង​​ច្រើន​​ផងដែរ។ សេវាកម្ម​តាម​មន្ទីរ​ពេទ្យ​​និង​ផ្នែក​សុខាភិបាល​នៅពេល​មានវិបត្ដិ​ ខណៈ​មានការភ័យ​ខ្លាច​នៃការ​ចម្លង​ Ebola ដែលបានជំរុញ​ឲ្យ​ពលរដ្ឋ​​​ទាំងឡាយ​ស្ថិតនៅ​តែក្នុង​ផ្ទះ​​ ដែល​នោះ​ហើយ​​កំពុងតែ​បង្កើត​ឡើង​​នូវ​ការ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ធ្ងន់​មួយ​​ក្នុងការប្រយុទ្ធ​​ប្រឆាំង​​នឹង HIV/AIDS នៅក្នុង​ប្រទេសមួយនេះ។ បច្ចុប្បន្ន​​ការខិតខំ​​ប្រឹងប្រែង​​បានស្ថិតនៅ​ក្រោមកម្មវិធី​ព្យាបាល​ HIV/AIDS “HIV treatment programs” ដែល​វិល​ត្រឡប់​មក​វិញ​នោះ។


នៅ​ព្រឹក​មួយ​កាលពីពេលថ្មីៗ​នេះ ​ក្រុមអ្នក​ជំងឺ HIV/AIDS កំពុងតែទទួល​​ការព្យាបាល​នៅឯ​មន្ទីរ​ពេទ្យមួយ​ក្នុងក្រុង​​ Monrovia។ ប៉ុន្ដែ​អ្នកជំងឺ​ HIV មួយចំនួន​​ទៀត​​មិនបាន​បង្ហាញមុខ​ទេ។ កម្មវិធី National AIDS Control Programs របស់​ប្រទេស​​លីបេរីយ៉ា នៅតែ​​ព្យាយាម​ដើម្បីធ្វើ​ឲ្យថយចុះ​ចំនួន​​អ្នកជំងឺ​ដែលផ្ទុក​​ HIV វិជ្ជមាន​ឲ្យ​បានដល់​ជាង​២,០០០​នាក់ មុនពេលដែល​​វីរុស Ebola បានផ្ទុះ​ឡើង​ក្នុង​ប្រទេស​លីបេរីយ៉ា កាលពីខែ​មីនា ឆ្នាំ​កន្លង​មក​។


នាយក​​ចាត់​ការកម្មវិធី​ លោក Sonpon Blamo Sieh បាន​និយាយថា គេបញ្ចប់​កម្មវិធី​តាមដាន​ព្យាបាល​ HIV/AIDS នេះ ពី​ផ្ទះមួយទៅ​ផ្ទះមួយទៀត​​នោះហើយ ដោយសារ​តែ​ហេតុផល​សុវត្ថិភាព​នៃ​វីរុស​ Ebola ដែលបាន​ចម្លង​កើត​មានការ​រាលដាល​រវាង​ខែ​​មិថុនា និង​​ខែធ្នូ ឆ្នាំ​២០១៤។ រដ្ឋាភិបាល​បានជំរុញ​​ឲ្យ​​ពល​រដ្ឋ​​ទាំងឡាយ​ ចៀសវាង​ការទាក់ទង​​ដោយ​ផ្ទាល់​ដើម្បី​ជាវិធានការ​បញ្ចប់​ការ​​ចម្លង​នៃវីរុស។


ជាធម្មតា​ការព្យាបាល​ដោយសារ​​ការប្រើ​ឱសថ​​ប្រភេទ​ពន្យារជីវិត​ហៅថា anti-retroviral drugs នោះ ​គឺ​អាចពន្យារ​-ពន្យឺត​ពេល​នៃការ​រាលដាល​នៃ​ HIV/AIDS នៅក្នុង​​រូបកាយ​​របស់​អ្នក​ជំងឺ។


អ្នកជំងឺ HIV ម្នាក់​នៅឯមន្ទីរពេទ្យ​ដែលស្នើ​សុំ​មិន​ឲ្យ​បញ្ចេញឈ្មោះ​​នោះ​និយាយថា គាត់​មានក្ដី​សង្ឃឹម​ថា អ្វីៗ​នឹងវិលត្រឡប់​​ទៅរក​ប្រក្រតីភាពវិញ​ហើយ​បន្ទាប់ពី​ Ebola បានកន្លងផុត​ទៅនោះ៕


VOA



បន្ទាប់ពី​ Ebola ប្រទេស​លីបេរីយ៉ា កំពុង​តែតស៊ូដើម្បី​រៀបចំ​ការថែទាំ​ព្យាបាល​ HIV ឡើងវិញ

Post a Comment

0 Comments

Close Menu