Ad Code

គ្រូ​បង្រៀន​ម្នាក់ និង​មន្ត្រី​សាលា​ស្រុក​ដំណាក់​ចង្អើរ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

កែប ៖ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៥ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ ​និង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ក្រសារ​ តាម​ចាប់​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​២នាក់​នៅ​ភូមិ​/សង្កាត់​ខាងលើ ​និង​ដក​ហូត​ថ្នាំញៀន​(​ពុំ​ទាន់​ថ្លឹង​)១​កញ្ចប់ ​រថយន្ត​កូរ៉ូឡា​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R0430​ មួយ​គ្រឿង​ និង​ទូរស័ព្ទ​១​គ្រឿង​ផងដែរ។ ចំណែក​ជនសង្ស័យ​មាន ​១-ឈ្មោះ នឹម រ៉ូ​ប៊ែរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​សាលាស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។


២.​ឈ្មោះ​ប៉ែន សារី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ ហ៊ុន ​សែន ​កែប (​ភូមិ​/​សង្កាត់​/​ក្រុងកែប​)​។​ ជនសង្ស័យ​ទាំង​២​នាក់​ខាង​លើ នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត​ដើម្បី​ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់៕


Pisey-2015-12-17-full-D71



គ្រូ​បង្រៀន​ម្នាក់ និង​មន្ត្រី​សាលា​ស្រុក​ដំណាក់​ចង្អើរ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

Post a Comment

0 Comments

Close Menu