Ad Code

ក្រុម​មន្ត្រី​បាន​អះអាង​ថា វត្ថុ​សង្ស័យ​លើ​ជើងហោះហើរ​ពី​ទីក្រុង​ប៉ារីស ទៅកាន់​ម៉ៃ​អា​មី ​គ្មានអ្វី​គំរាម​កំ​ហែង​នោះ​ទេ

អ្នកនាំពាក្យ​ម្នាក់​របស់​អាកាសយានដ្ឋាន​អន្តជាតិ​ម៉ៃ​អា​មី បាន​ឲ្យ​ដឹង​ថា អ្នកដំណើរ​ទាំងអស់​នៅ​លើ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ត្រូវ​បាន​នាំចេញ ​ដើម្បី​ត្រួតពិនិត្យ ហើយ​យន្តហោះ​ក៏​អនុ​ញ្ញាត​ឲ្យ​បន្តដំណើរ​ដូច​ធម្មតា​វិញ​ដែរ កាលពី​ល្ងាច​ថ្ងៃ​អង្គារ បន្ទាប់ពី​ក្រុម​នគរបាល​​បាន​កំណត់​មុខ​សញ្ញា​ច្បាស់​ថា វត្ថុ​សង្ស័យ ដែល​គេ​ឲ្យ​ការណ៍​អំឡុង​ជើងហោះហើរ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គ្មាន​ការ​គំរាមកំហែង​នោះ​ទេ​។​


​គួរ​ឲ្យ​ដឹង​ថា អ្នកដំណើរ​ទាំងអស់ ២១៧ នាក់ និង​ក្រុម​អាកាសយានិក ១៤ នាក់ ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ប៉ារីស​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ម៉ៃ​អា​មី តាម​យន្តហោះ​ធន់ Boeing 777 ត្រូវ​បាន​គេ​នាំ​ចេញពី​យន្តហោះ ហើយ​រង់ចាំ​នៅ​លើ​រថយន្តក្រុង ខណៈ​ដែល​ក្រុម​ស៊ើបអង្កេត​មកពី​នាយកដ្ឋាន​នគរបាល​ក្រុង​ម៉ៃ​អា​មី ត្រួតពិនិត្យ​វត្ថុ​សង្ស័យ​នោះ​។​


​ក្រោយ​ពេល​ដែល​វត្ថុ​សង្ស័យ ត្រូវ​បាន​កំណត់​មុខសញ្ញា​រួច​ថា គ្មានអ្វី​គំរាមកំហែង​ទេ​នោះ ក្រុម​អ្នក​ដំណើរ និង​អាកាសយានិក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​ជិះ​យន្តហោះ​ម្តង​ទៀត រួច​បន្តដំណើរ​ដូច​ធម្មតា ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​ពួកគេ​។​


​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​មន្ត្រី​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា វត្ថុ​គួរ​សង្ស័យ​នោះ​ជា​របស់​អ្វី​នោះ​ទេ​។​


ប្រភព​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹង​ថា ជើងហោះហើរ​ខាងលើ​បាន​ធ្វើ​ដំណើរ​មកដល់​ចំណុច​គោល​ដៅ​នៅ​វេលា​ម៉ោង​៣និង៣៥​នាទី​រសៀល​ម៉ោង​ក្នុងស្រុក​ត្រូវ​នឹង​ម៉ោង​២០​និង​៣៥ នាទី​ម៉ោង​សកល ហើយ​យន្តហោះ​ដដែល ត្រូវ​បាន​អូស​យក​ទៅ​កាន់​កន្លែង​ត្រួតពិនិត្យ​ក្នុង​ព្រលាន​យន្តហោះ ខណៈ​ដែ​ល​ការស៊ើបអង្កេត​កំពុង​បន្ត​៕​



ក្រុម​មន្ត្រី​បាន​អះអាង​ថា វត្ថុ​សង្ស័យ​លើ​ជើងហោះហើរ​ពី​ទីក្រុង​ប៉ារីស ទៅកាន់​ម៉ៃ​អា​មី ​គ្មានអ្វី​គំរាម​កំ​ហែង​នោះ​ទេ

Post a Comment

0 Comments

Close Menu