ភ្នំពេញ ៖ បុរសម្នាក់ដែលជំនាញខាងស្លៀកពាក់ស្អាតបាត ជិះម៉ូតូស៊េរីទំនើប ដើរទាក់ នារីខារ៉ាអូខេ នាំយកទៅដេកផ្ទះសំណាក់ បានខ្លួនប្រាណហើយ ប្លន់យកគ្រឿងអលង្ការ និងសម្ភារៈមានតម្លៃត្រូវបានសមត្ថកិច្ចខណ្ឌមករា ចាប់ឃាត់ខ្លួនបានហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង ៥០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចភោជនីយដ្ឋាន « ហ្សង់វីហ្សេរ » ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
យោងតាមស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីពេលកន្លងមក ថ្មី ៗ នេះ នាងត្រូវបាន បុរសជនសង្ស័យ បាន ចូលទៅច្រៀងខារ៉ាអូខេ នៅកន្លែងនាងធ្វើការបន្ទាប់មកបុរសរូបនោះ បានព្យាយាមលួងលោមនាងទៅដេកផ្ទះសំណាក់ បន្ទាប់ពីបានខ្លួនប្រាណនាងហើយបុរសរូបនោះ បានដកកាំភ្លើង ភ្ជង់ប្លន់យកគ្រឿងអលង្ការ និងសម្ភារៈមានតម្លៃអស់ជាច្រើន ហើយបុរសរូបនោះក៏បានគេចខ្លួនបាត់ទៅ។
ស្ត្រីរូបនោះបន្តថា លុះដល់ វេលាម៉ោង១ និង ៥០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នាងបាន ឃើញដោយចៃដន្យ នៅចំណុចភោជនីយដ្ឋាន « ហ្សង់វីហ្សេរ » ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក៏រាយការណ៍ទៅសមត្ថកិច្ច ចុះអន្តរាគមន៍ ឃាត់ខ្លួនបានភ្លាមតែម្តង។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូ Duke មួយគ្រឿង និងកាំភ្លើងខ្លីមួយដើម។ ជនសង្ស័យមិនត្រូវបានសមត្ថកិច្ចបញ្ចេញ អត្តសញ្ញាណឡើយ ដោយបច្ចុប្បន្នជនរូបនេះ និងវត្ថុតាង ត្រូវបាន
បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីត្រៀមកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់។
ប្រភពខ្លះទៀតបានឲ្យដឹងថា មាននារីមិនតិចទេ ដែលចាញ់បោកបុរសរូបនេះ អស់ខ្លួនប្រាណនិងទ្រព្យសម្បត្តិក៏បានធ្វើការអំពាវនាវឲ្យនារីរងគ្រោះ ដែលធ្លាប់បាត់បង់ខ្លួនប្រាណ និងទ្រព្យសម្បត្តិ មេត្តាមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចមានវិធានការទៅតាមផ្លូវច្បាប់៕
ឃាត់ខ្លួន អ្នកជំនាញខាងល្បួងនារីខារ៉ាអូខេ ទៅដេកផ្ទះសំណាក់ រួចប្លន់យកគ្រឿងអលង្ការ





0 Comments