Ad Code

ក្រុម​អ្នក​ជួញដូរ​គ្រឿងញៀន​៤​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​ ​

សៀមរាប ៖ ​ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​ចំណុច​ភូមិ​គោក​ដូង​ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ការពារ​ និង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​ភ្លាមៗ​ ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​រាយការ​ណ៍​មក​សមត្ថកិច្ច​របស់​យើង​ថា ​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ចែកចាយ ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅក្នុង​ភូមិ​របស់​គាត់​។


​លោក​វរសេនីយ៍ទោ ​អ៊ុំ​ សា​អាត ​នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ទាំង​០៤​នាក់​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​​នៅ​វេលា​ម៉ោង​០៣និង​៤០​នាទី​អធ្រាត្រ​ថ្ងៃទី​១៤​ ខែធ្នូ ​ឆ្នាំ​២០១៥​ និង​ជា​មុខសញ្ញា​ដែល​ធ្លាប់ធ្វើ​សកម្មភាព​នៅក្នុង​ភូមិ​ក្នុង​រយៈកាល​កន្លងមក​។


លោកនាយ​ការិយាល័យ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ជន​សង្ស័យ​ទាំង​៤​នាក់​១-​ឈ្មោះ ​គង់ ​និមល ភេទ​ប្រុស អាយុ២០ឆ្នាំ​ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វត្ត​បូរ​ព៏​ សង្កាត់​សាលា​កំរើក ​ក្រុង​សៀមរាប​​។​ ២​-ឈ្មោះ ​ជា ​សេង​ឃាំង​ ភេទ​ប្រុស​ អាយុ១៦ឆ្នាំ ​មុខរបរ​សិស្ស​ ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ក្រុង​/ខេត្តសៀមរាប ​​៣-​ឈ្មោះ​ ម៉ៅ ​រតនា​ ភេទ​ប្រុស​ អាយុ១៧ឆ្នាំ ​មុខរបរ​ចុងភៅ​ភោជនីយដ្ឋាន​ទន្លេសាប​រស់​នូវ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្លក្រាម​ ក្រុង​/ខេត្តសៀមរាប។ ៤-​ឈ្មោះ​ ហឿន​ មករា ​ភេទ​ប្រុស​ អាយុ១៨ឆ្នាំ ​រស់​នូវ​ភូមិ​ស្វាយ​ដ​ងំ​ សង្កាត់​ស្វាយដង្គំ​ ក្រុង/​ខេត្តសៀមរាប​។​ សម្ភារៈ​ដែល​ដកហូត​បា​ន​រួមមាន​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០២​កញ្ចប់​តូច​ទម្ងន់​០.២​ក្រាម ទូរស័ព្ទ​ចំនួន​០៤​គ្រឿង ម៉ូតូ​ចំនួន​០២​គ្រឿង និង​ថង់បា្ល​ស្ទីក ​ពណ៌​ថ្លា​ កឹប​មាត់​មួយ​ចំនួន​ធំ​។​



បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែធ្នូ ឆ្នាំ​២០១៥​នេះ​៕


17-12-2015e1




ក្រុម​អ្នក​ជួញដូរ​គ្រឿងញៀន​៤​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​ ​

Post a Comment

0 Comments

Close Menu