Ad Code

ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ឃុំ​ក្រាំង​ស្គារ ​សមត្ថកិច្ច​ជំនាញ​ អសកម្ម​ មិន​ខ្វាយខ្វល់ ​មិន​ទប់ស្កាត់​

កំពង់ឆ្នាំង​ ៖ ការ​កាប់​បំផ្លាញ​ព្រៃឈើ​តូច​ និង​ធំ អង្កន់​ធ្វើជា​អុស​លក់​យ៉ាង​អានាធិបតេយ្យ​នៅក្នុង​តំបន់​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​កើតជា​រៀងរាល់ថ្ងៃ​រាប់​រយ​គោយន្ត ​និង​រថយន្ត​ត្រូវ​បាន​គេ​រិះគន់​ថា​ ជា​ភាព​អសកម្ម​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បិទ​ភ្នែក​ និង​បើកដៃ​ឲ្យ​ ដែ​ល​ករណីនេះ​ប្រជាពលរដ្ឋ​ស្នើសុំ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជួយ​មាន​វិធានការណ៍​ទប់ស្កាត់​ដោយ​ប្រសិទ្ធភាព​ផង​។​



​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​១​ថ្ងៃៗ​មាន​គោយន្ត​ដឹក​កូនឈើ​មិន​ទាន់​គ្រប់​អាយុ និង​ដឹក​អុស​ឆ្លងកាត់​ទំនប់​ក្តុល​រាប់​រយ​គោយន្ត​យ៉ាង​អានាធិបតេយ្យ គ្មាន​ការទប់ស្កាត់​ពី​អ្នកណា​ឡើយ គឺ​អ្នក​ដឹកជញ្ជូន​ឈើ ​និង​អុស​ តាម​គោយន្ត​ ឬ​រថយន្ត​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ជា​ការ​ស្រេច​គឺ​គ្មាន​អ្នកណា​ចាប់​ឃាត់​ឡើយ​។​

​ ​

ប្រភព​ពី​អ្នក​ដឹក​ឈើ​ និង​អុស​ឆ្លងកាត់​ឃុំ​ក្រាំង​ស្គារ​បាន​ឲ្យ​ដឹង​ថា​ ពួកគាត់​ត្រូវ​ចំណា​យ​ប្រាក់​ពី​១៥​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល បង់​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ទើប​ឆ្លងកាត់​ចេញពី​ឃុំ​ក្រាំង​ស្គារ​រួច ហើយ​ដែល​ប​ញ្ហា​នេះ​បាន​កើតមាន​ទៅជា​ទម្លាប់​ជា​យូរ​ឆ្នាំ​មក​ហើយ​។


ដោយ​ឡែក​នៅ​ក្នុង​នោះ​ក៏​មាន​មេ​ឈ្មួញ​ប្រមូល​ទិញ​លក់​អុស​ដ៏​សកម្ម​ម្នាក់​ប្រចាំ​ឃុំ​ក្រាំង​ស្គារ ដែល​មា​ន​ខ្នងបង្អែក​ជា​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​នៅ​ពីក្រោយ​ផង​ដែរ​។​

​ ​

ទាក់ទង​នឹង​ករណី​ខាង​លើ​នេះ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស និង​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​សង្កាត់​ក្រាំ​ង​ស្គារ​បាន​ឲ្យ​ដឹង​ថា​ កូនឈើ ​និង​អុស​ទាំងនេះ​ភាគច្រើន​បាន​ដឹក​មកពី​ដី​ចិន​ក្នុង​ខេត្តពោធិ៍សាត់ និង​មួយ​ចំនួន​ទៀត​ប្រជាពលរដ្ឋ​បាន​កាប់​ពី​តាម​ក្បាល​ស្រែ ក្បាល​ចំការ​របស់​ពួកគាត់​យក​មក​ដុត និង​លក់ដូរ​ចិញ្ចឹម​ឆ្នាំង សមត្ថកិច្ច​ពិបាក​នឹង​ទប់ស្កាត់​ណាស់​។ យើង​កត់​សម្គាល់​ថា ​នៅ​ពេល​ណា​អ្នក​កា​សែត​សួរនាំ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​តែងតែ​ឆ្លើយ​បែបនេះ​រហូត​ជា​រៀង​រាល់​ខែ ​និង​រាល់​ឆ្នាំ មិន​ដឹង​ថា​ពេលណា​ ឬ​ឆ្នាំ​ណា​ប្រជាពលរដ្ឋ​កាប់​ឈើ​នៅ​ក្បាល​ស្រែ ​ឬ​ក្បាល​ចំការ​គាត់​អស់​នោះ​ទេ ជាង​២០​ឆ្នាំ​មកនេះ​ឆ្លើយ​បែបនេះ​រហូត​។​

​ ​

ដោយឡែក​លោក​អភិបាលស្រុក​ទឹកផុស​កាលពី​ចុង​សប្ដាហ៍​មុន​នេះ លោក​បាន​និយាយ​ឲ្យ​ក្រុម​អ្នក​កាសែត​ដឹង​ថា​ លោក​នឹង​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ទប់ស្កាត់​មិន​ឲ្យ​កើតមាន​ការ​កាប់ និង​ដឹក​កូនឈើ​មិនទាន់​គ្រប់​អាយុ​នៅក្នុង​ឃុំ​ក្រាំង​ស្គារ​ទៀត​ឡើយ ចំណែក​មេ​ឈ្មួញ​ដឹក​អុស​នោះ ក៏​ត្រូវតែ​ទប់ស្កាត់​ដែរ ប៉ុន្តែ​ការសន្យា​គ្មាន​ប្រសិទ្ធភាព​ឡើយ​។​

​ ​

ករណី​ខាង​លើ​នេះ​ប្រជាពលរដ្ឋ​ស្នើសុំ​លោក​អភិ​បាល​ខេត្ត និង​ជា​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបា​ល​ខេត្ត​ជួយ​ប្រើ​កណ្ដាប់ដៃ​សមត្ថកិច្ច​ចម្រុះ​ខេត្ត ទប់ស្កាត់​ដោយ​ប្រសិទ្ធភាព​ផង ដើម្បី​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​អានាធិបតេយ្យ​ក្នុង​ទំនប់​ខាង​លើ​នេះ​៕


17-12-2015b4


17-12-2015b3


17-12-2015b2


17-12-2015b


17-12-2015b1


17-12-2015b6

​ ​



ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ឃុំ​ក្រាំង​ស្គារ ​សមត្ថកិច្ច​ជំនាញ​ អសកម្ម​ មិន​ខ្វាយខ្វល់ ​មិន​ទប់ស្កាត់​

Post a Comment

0 Comments

Close Menu