រដ្ឋអាជ្ញាបូរីវ៉ាទីកង់ បានចាប់ផ្ដើមធ្វើការស៊ើបអង្កេត ១៣ ករណីថ្មី ទៅក្នុងការលាងលុយកខ្វក់ ដែលគេសង្ស័យថា នៅឆ្នាំនេះ និងពេលបច្ចុប្បន្ន ប្រទេសនេះបានបង្កកទឹកប្រាក់ប្រហែល ១១ លានអឺរ៉ូ(១២.១លានដុល្លារ) ដែលជាផ្នែកមួយនៃការបង្កើនវិធានការទប់ស្កាត់កុំឲ្យមានសកម្មភាពខុសច្បាប់ នៅធនាគារ ដែលធ្វើឲ្យសៅហ្មងដោយរឿងអាស្រូវរបស់បូរីវ៉ាទីកង់នោះ។ នេះបើយោងទៅតាមរបាយការណ៍ ដែលចេញផ្សាយឲ្យដឹងនៅថ្ងៃអង្គារ។
ក្រុមប្រឹក្សារបស់គណៈកម្មាធិការត្រួតពិនិត្យ Moneyval របស់អឺរ៉ុប បានបង្ហាញពីការរកឃើញនៅក្នុងរបាយការណ៍រីកចម្រើន ដែលចេញផ្សាយដោយទៀងទាត់ស្ដីអំពីការធ្វើតាមរបស់ Holy See ជាមួយបទដ្ឋានអន្ដរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្ដល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម។
គណៈកម្មាធិការត្រួតពិនិត្យ Moneyval បានកោតសរសើរស្ថាប័ន Holy See ចំពោះការដោះស្រាយបានល្អភាគច្រើននៃការខ្វះចន្លោះប្រហោង នៅក្នុងច្បាប់ ដែលចុះខ្សោយនៅក្នុងការវាយតម្លៃដំបូង នៅឆ្នាំ២០១២ របស់គណៈកម្មាធិការ។ ប៉ុន្ដែក្រុមប្រឹក្សាគណៈកម្មាធិការត្រួតពិនិត្យ Moneyval បាននិយាយថា ខ្លួននៅតែមិនច្បាស់លាស់អំពីថា តើច្បាប់នេះត្រូវបានអនុវត្ដដូចម្ដេច នៅពេលដែលរដ្ឋអាជ្ញាមិនទាន់ប្រកាសជាផ្លូវការនូវការចោទប្រកាន់ណាមួយអំពីការលាងលុយកខ្វក់នេះ បើទោះបីជាបានបើកចំហការស៊ើបអង្កេតចំនួន ២៥ ករណីក៏ដោយ។ ក្នុងនោះចំនួនពាក់កណ្ដាលនៃការស៊ើបអង្កេតបានបើកធ្វើនៅឆ្នាំនេះ។
បូរីវ៉ាទីកង់ បានដាក់ជូនដោយខ្លួនឯងនូវសំណើវាយតម្លៃរបស់ Moneyval បន្ទាប់ពីខ្លួនបានចុះហត្ថលេខានៅក្នុងអនុសញ្ញារូបិយវត្ថុ និងនៅក្នុងការប៉ុនប៉ងមួយដើម្បីជម្រុះចោលនូវកេរ្ដិ៍ឈ្មោះរបស់ខ្លួនថា ជាជម្រកពន្ធដារមិនស្របច្បាប់នៃហិរញ្ញវត្ថុ ដែលធនាគាររបស់ខ្លួនត្រូវបានធ្វើឲ្យច្របូកច្របល់នៅក្នុងរឿងអាស្រូវនោះ។
នៅក្នុងបណ្ដាឆ្នាំថ្មីៗនេះ បូរីវ៉ាទីកង់ បានសរសេរ និងបានសរសេរឡើងវិញនូវច្បាប់ដាក់ជាអំពើឧក្រិដ្ឋនូវការលាងលុយកខ្វក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀង ចែករំលែកព័ត៌មានខាងហិរញ្ញវត្ថុជាមួយប្រទេសជាច្រើន និងបានបិទគណនីជិត ៥,០០០ គណនីនៅធនាគាររបស់ខ្លួន និងធ្វើឲ្យប្រាកដប្រជាថា ខ្លួនបានដឹងអំពីប្រវត្ដិរបស់អតិថិជនទាំងអស់ ដែលបានបន្ដដាក់ប្រាក់បញ្ញើនោះ។
ទង្វើនេះគឺសំដៅអនុវត្ដតាមអនុសាសន៍ចំនួន ៤៩ របស់កងកម្លាំងការងារសកម្មភាពហិរញ្ញវត្ថុ ជាអង្គការធ្វើគោលនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលជួយបណ្ដាប្រទេសអភិវឌ្ឍច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់និងការផ្ដល់ប្រាក់កាសដល់អំពើភេរវកម្ម។ ក្រុមប្រឹក្សាគណៈកម្មាធិការត្រួតពិនិត្យ Moneyval នៅក្នុងឆ្នាំ២០១២ បានផ្ដល់ដល់វ៉ាទីកង់ថា បានឆ្លងផុតកម្រិតមួយនៅក្នុងការវាយតម្លៃលើកដំបូងរបស់ខ្លួន និងបានផ្ដល់នូវការកត់សម្គាល់នូវភាពវិជ្ជមានកាន់តែខ្លាំងឡើង នៅក្នុងការធ្វើសកម្មភាពបន្ដបានល្អ។
នៅពេលសរសើររដ្ឋអាជ្ញាបូរីវ៉ាទីកង់ចំពោះការបង្កកទ្រព្យដ៏សំខាន់ នៅក្នុងការស៊ើបអង្កេតរបស់ពួកគេនោះ បច្ចុប្បន្ននេះទឹកប្រាក់ប្រហែល ១១.២ លានអឺរ៉ូត្រូវបានរឹបអូសទុក ប៉ុន្ដែ Moneyval សង្ស័យថា ហេតុអ្វីបានជាពុំមាននរណាម្នាក់ត្រូវបានចោទប្រកាន់នោះ៕
AP
បូរីវ៉ាទីកង់ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់
0 Comments