ភ្នំពេញ ៖ នៅវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន បាននិងកំពុង ដំណើរការសមាជរបស់ខ្លួននៅទីស្នាក់ការ ដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង៣០០នាក់។
តាមសេចក្ដីជូនព័ត៌មានបានឲ្យដឹងថា ការរៀបចំពិធីសមាជ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (គ.ស.ស.ប) នេះ គឺដើម្បីជ្រើសរើសគណៈកម្មាធិការអចិន្ត្រៃយ៍ឡើងវិញ និងធ្វើវិសោធនកម្មលក្ខន្តិកៈ វិសោធនកម្មគោលនយោបាយ និងជ្រើសរើសក្រុមប្រឹក្សាជាតិ បន្ថែមឲ្យគ្រប់ចំនួន៣៥០នាក់ ហើយនៅក្នុងពិធីនេះ លោក ម៉ម សូណង់ដូ ក៏បានអនុម័តសម្រេចដកលោក ហ៊ាង រិទ្ទី (អនុប្រធាន) លោក ហ៊ាង គឹមជ្រឿន (អគ្គលេខាធិការង) លោក ញ៉ែម វណ្ណថន (អគ្គលេខាធិការ) ចេញពីគណបក្សផងដែរ។
នៅចុងកម្មវិធី អ៊ុក សុយ អតីតសមាជិកគណៈកម្មាធិការនាយក និងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម នៃគណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការចាកចេញរបស់លោកពីគណបក្សសង្គ្រោះជាតិ និងអំពើអយុត្តិធម៌ ពុករលួយ បក្សពួកនិយមនៅក្នុងគណបក្សសង្គ្រោះជាតិផងដែរ៕
លោក ម៉ម សូណង់ដូ កំពុងរៀបចំសមាជគណបក្សរបស់ខ្លួនក្រោយពីបែកបាក់






0 Comments