Ad Code

ប៉ូលិស​ថៃ ៖ ជនជាតិ​ស៊ី​រី​បួន​នាក់​បាន​បាត់​ខ្លួន​ ក្រោយ​ពេល​បាន​ចេញ​ផ្សាយ​ឈ្មោះ​ និង​រូបថត​របស់​ពួក​គេ

ប្រទេស​ថៃ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​កំពុង​ស្វែងរក​ជនជាតិ​ស៊ី​រី​ចំនួន​បួន​នាក់​ដែល​ទិដ្ឋា​ការ​របស់​ពួកគេ​ហួសពេល​កំណត់ ​ខណៈ​ដែល​ប្រទេស​នេះ​គឺ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​បន្ទាប់ពី​រុស្ស៊ី​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការវាយប្រហារ​ដោយ​សមាជិក​នៃ​ក្រុម​រដ្ឋ​ឥស្លាម​ស៊ី​រី​។​



អាជ្ញាធរ​មិនបាន​លើក​ឡើង​ថា បុរស​ទាំង​បួន​នាក់​នោះ​គឺជា​ការ​គំរាមកំហែង​សន្តិសុខ​នោះ​ទេ ​ប៉ុន្តែ​បាន​និយាយ​ថា ពួកគេ​បាន​បាត់​ខ្លួន​ហើយ​ ពេល​ដែល​បាន​ចេញ​ផ្សាយ​ឈ្មោះ​ និង​រូបថត​របស់​ពួកគេ​។​



កាលពី​សប្ដាហ៍​មុន​សេវា​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី​បាន​ព្រមាន​ប្រទេស​ថៃ​ថា ជនជាតិ​ស៊ី​រី​ចំនួន​១០​នាក់​ ដែល​ជាប់​ទាក់ទង​ជាមួយនឹង​ក្រុម​រដ្ឋ​ឥស្លាម​បាន​ចូលក្នុង​ប្រទេស​ថៃ​កាលពី​ខែតុលា​ក្នុង​គោ​ល​បំណង​វាយប្រហារ​ផលប្រយោជន៍​របស់​រុស្ស៊ី​។​



ការព្រមាន​នេះ​បាន​ជំរុញ​ឲ្យ​ប្រទេស​ថៃ​រឹត​បណ្ដឹង​សន្តិសុខ ​នៅ​ជុំវិញ​គោលដៅ​ដ៏​មាន​សក្ដានុពល​ដោ​យ​រួមបញ្ចូល​ទាំង​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ និង​ខេត្ត​ភូ​កេ​ត​ផង​ដែរ ​ដែល​ទីតាំង​ទាំងពីរ​នេះ​មាន​ប្រជា​ប្រិយ​ភាព​ជាមួយ​ភ្ញៀវ​ទេសចរ ​និង​ជា​ប្រភព​របស់​សហគមន៍​ជនជាតិ​រុស្ស៊ី​។​



ទោះជា​យ៉ាងណាក៏ដោយ ការិយាល័យ​អន្តោប្រវេសន៍​បាន​ថ្លែង​ថា បុរស​ជនជាតិ​ស៊ី​រី​ចំនួន​បួន​នាក់​បាន​ព្យាយាម​ចូលក្នុង​ប្រទេស​ថៃ​ចន្លោះ​ពី​ខែមេសា​ ដល់ ​ខែតុលា ​ដែល​មិន​ស្ថិត​នៅ​ក្នុង​រយៈពេល​ដែល​បាន​បញ្ជាក់​ដោយ​សេវា​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី​នោះ​ទេ​។​



ស្នងការ​ការិយាល័យ​អន្តោប្រវេសន៍ Nathathorn Prausoontorn បាន​និយាយថា សម្រាប់​អ្នក​ដែល​បាត់​ខ្លួន​ទាំង​បួន​នាក់​នោះ​គឺ​យើង​គ្រាន់តែ​ចង់រក​ពួកគេ​ដើម្បី​ចោទប្រកាន់​ដោយសារតែ​ពួកគេ​ស្នាក់នៅ​ហួសពេល​កំណត់​តែប៉ុណ្ណោះ​។​



ស្ថានទូត​បរទេស​មួយ​ចំនួន​នៅក្នុង​ទីក្រុង​បាងកក​ ហើយ​អង្គការសហប្រជាជាតិ​ដែល​មាន​ទីស្នាក់កា​រ​កណ្ដាល​ប្រចាំ​តំបន់​របស់​ខ្លួន​នៅក្នុង​រដ្ឋធានី​ថៃ​មួយ​នេះ​បាន​ចេញ​ការព្រមាន​ផ្នែក​សន្តិសុខ​ចំពោះ​បុគ្គលិក​ បន្ទាប់ពី​មានការ​ព្រមាន​ពី​ប្រទេស​រុស្ស៊ី​។​



គួរ​បញ្ជាក់​ថា ក្នុង​ខែសីហា មនុស្ស​២០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​ នៅ​ទី​សក្ការៈ​បូជា​ទីក្រុង​បាងកក​ ដែល​វា​ជា​ឧប្បត្តិហេតុ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​៕


Reuters




ប៉ូលិស​ថៃ ៖ ជនជាតិ​ស៊ី​រី​បួន​នាក់​បាន​បាត់​ខ្លួន​ ក្រោយ​ពេល​បាន​ចេញ​ផ្សាយ​ឈ្មោះ​ និង​រូបថត​របស់​ពួក​គេ

Post a Comment

0 Comments

Close Menu