Ad Code

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​និង​ក្រុមហ៊ុន​អេ​មី​រ៉ា​ត​ ប្រកាស​ពី​កិច្ចព្រមព្រៀង​លក់​សំបុត្រ​ជាមួយ​គ្នា​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​និង​ក្រុមហ៊ុន​អេមីរ៉ាត​ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឌូបៃ​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​លក់​សំបុត្រ​ជាមួយគ្នា​ដែល​នឹង​គ្របដណ្ដប់​ជាង​៩០​កន្លែង​នៅ​ក្នុង​សហរដ្ឋអាមេរិក អឺរ៉ុប មជ្ឈិមប្រទេស​ និង​អាហ្វ្រិក​។​



យន្តហោះ​ដែល​មាន​ទង់ជាតិ​ម៉ាឡេស៊ី​បាន​ផ្ដាច់​កិច្ចព្រមព្រៀង​នេះ​ដែល​មាន​ស្រាប់​ចំនួន​១០​ និង​ទម្លា​ក់​ការហោះហើរ​ផ្ទាល់​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉ារីស ​និង​ទីក្រុង​អាំ​ស្ទើ​ដាម​ក្នុង​ឆ្នាំ​២០១៦​។​



កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ និង​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ជាង​គេ​របស់​ពិភព​លោ​ក​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បង្កើន​ទិសដៅ​ទ្វេដង​ដែល​ខ្លួន​អាច​ផ្តល់​ជូន​ខណៈ​ដែល​បាន​ទម្លាក់​ទិសដៅ​អឺរ៉ុប​ដែល​ទទួល​បាន​ប្រាក់ចំណេញ​តិច​។​



នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី លោក Chris Mueller បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀ​ង​នេះ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ចូល​ដំណើរការ​នៅ​តំបន់​អឺរ៉ុប​ដោយ​គ្មាន​«​ការ​ខាត​បង់​ច្រើន​»​។​ លោក​ក៏បាន​និយាយ​ផង​ដែរ​ថា វា​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ត​ភ្ជាប់​ទៅកាន់​ពិភព​លោ​ក​ទាំងមូល​ ហើយ​បង្ក​ភាព​ងាយស្រួល​កាន់​តែ​ច្រើន​សម្រាប់​មនុស្ស​ដែល​មក​ទស្សនា​ប្រទេស​ម៉ា​ឡេ​ស៊ី​។​



គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​បាន​ទម្លាក់​សេវាកម្ម​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Istanbul និង Frankfurt រួច​ទៅ​ហើ​យ​នៅ​ពេល​ដែល​ខ្លួន​បាន​កាត់បន្ថយ​ការ​ធ្វើដំណើរ​ចម្ងាយ​ឆ្ងាយ​ ហើយ​ងាក​មក​រក​ទិសដៅ​ក្នុង​តំប​ន់​វិញ​។ ​ការ​លក់​សំបុត្រ​ក្រោម​កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​ចាប់ផ្តើម​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៦៕


CAN




ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​និង​ក្រុមហ៊ុន​អេ​មី​រ៉ា​ត​ ប្រកាស​ពី​កិច្ចព្រមព្រៀង​លក់​សំបុត្រ​ជាមួយ​គ្នា​

Post a Comment

0 Comments

Close Menu