Ad Code

ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​មិនបាន​វាយប្រហារ​រថយន្ត​ប្រេង​របស់​ក្រុម ISIS​ទេ​ បើ​ទោះ​ជា​មាន​ភស្តុតាង​

អគ្គសេនាធិការ​របស់​រុស្ស៊ី​បាន​និយាយ​ថា បើ​ទោះ​បី​ជា​មាន​ភស្តុតាង​បង្ហាញ​ពី​ការ​រត់ពន្ធ​ប្រេង​របស់​ក្រុម ISIS ក៏ដោយ ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ី​រី ​និង​អ៊ីរ៉ាក់​មិន​បាន​វាយប្រហារ​ក្បួន​រថយន្ត​ដឹក​ប្រេង​ដែល​កំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​ទួរគី​ឡើយ​។​



លោក​ឧត្តមសេនីយ៍​ទោ Sergey Rudskoy មេបញ្ជាការ​រង​នៃ​អគ្គសេនាធិការ​បាន​និយាយ​នៅ​ឯ​សន្និ​សីទ​មួយ​ក្នុង​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃ​ពុធ​ថា​ “​វា​មានការ​ពិបាក​ណាស់​ក្នុង​ការ​កត់សម្គាល់ មាន​រថយន្ត​រាប់ពាន់​គ្រឿង​ដែល​ប្រើប្រាស់​ដោយ​ក្រុម​ភេរវកម្ម​សម្រាប់​ការ​រត់​ពន្ធ​ប្រេង​”​។​



លោក​បាន​បន្ត​ថា “​ទោះបីជា​យ៉ាងណាក៏ដោយ យើង​មិន​បានឃើញ​ការវាយប្រហារ​ណាមួយ​លើ​ក្បួន​រថយន្ត​ទាំងនោះ​ពី​សំណាក់​ក្រុមចម្រុះ​នោះ​ទេ​”​។​



លោក​មេបញ្ជាការ​​រង​បាន​សង្កត់ធ្ងន់​ថា ការ​កម្ចាត់​ក្រុម IS នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​ការ​ទប់​ស្កាត់​ប្រភព​សំខាន់​នៃ​ប្រាក់ចំណូល​របស់​ពួកគេ​នោះ​ទេ​ និង​បាន​ជំរុញ​ឲ្យ​ក្រុមចម្រុះ​ធ្វើការ​វាយ​ប្រហា​រ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​ក្រុម IS​។​



ដូច​គ្នា​នេះ​ដែរ​កាលពី​ថ្ងៃ​ពុធ​អ្នកនយោបាយ​អ៊ីរ៉ាក់​ដ៏​លេចធ្លោ​ម្នាក់​បាន​និយាយ​ថា លោក​បាន​ថ្លែង​ទៅ​កាន់​យោធា​អាមេរិក​ទាក់ទង​នឹង​បញ្ហា​ការបញ្ឈប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ខុសច្បាប់​របស់​ក្រុម IS ប៉ុន្តែ​លោក​បាន​ទទួល​ការ​ឆ្លើយតប​អវិជ្ជមាន​មួយ​។​



លោក Mowaffak al-Rubaie មេដឹកនាំ​របស់​គណបក្ស​រដ្ឋ​នៃ​សម្ព័ន្ធ​ច្បាប់​នៅក្នុង​សភា​អ៊ីរ៉ាក់​បាន​ប្រាប់ Sputnik ថា “​ខ្ញុំ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ដល់​តំណាង​របស់​អាមេរិក​ដោយ​បាន​ស្នើ​សុំ​ឲ្យ​ពួកគេ​កំណត់​គោលដៅ​លើ​រថយន្ត​របស់​ក្រុម IS ដែល​កំពុង​ដឹក​ប្រេង​របស់​អ៊ីរ៉ាក់ ​និង​ស៊ី​រី​ឆ្ពោះទៅ​ប្រទេស​ទួរគី ​ប៉ុន្តែ​ពួកគេ​បាន​ឆ្លើយតប​ថា រថយន្ត​ទាំងនោះ​គឺជា​គោលដៅ​ស៊ីវិល​ដូច្នេះ​អាមេរិក​មិនអាច​វាយប្រហារ​ពួក​គេ​បាន​ឡើយ​”​។​



ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​លោក Anatoly Antonov បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​គឺ​បានដឹង​អំពី​ផ្លូវ​រត់ពន្ធ​ដ៏​សំខាន់​ចំនួន​បី​ដែល​បាន​ប្រើ​ដោយ​ក្រុម​IS​ ដើម្បី​ដឹក​ប្រេង​ទៅកាន់​ទិសដៅ​ចុងក្រោយ​របស់​ខ្លួន​នៅ​ប្រទេស​ទួរគី​។​



លោក Antonov បាន​សង្កត់​ធ្ងន់​ថា មេដឹកនាំ​របស់​ប្រទេស​ទួរគី​រួម​ទាំង​លោក​ប្រធានាធិបតី Recep Tay​yip Erdogan និង​ក្រុម​គ្រួសារ​របស់​គាត់​គឺ​មាន​ការ​ពាក់ព័ន្ធ​នៅក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ខុស​ច្បាប់​ជា​មួយ​ក្រុម​ជី​ហាដ​នេះ​៕


RT




ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​មិនបាន​វាយប្រហារ​រថយន្ត​ប្រេង​របស់​ក្រុម ISIS​ទេ​ បើ​ទោះ​ជា​មាន​ភស្តុតាង​

Post a Comment

0 Comments

Close Menu