Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ករណី​ឆបោក​យក​ម៉ូតូ​គេ​ទៅ​លក់

រតនគិរី ៖ សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ឡា​បាន​សៀក​ បាន​ចុះ​ល្បាត​ក្នុង​ទឹកដី​របស់​ខ្លួន​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ពី​បទ​ករណី​ឆបោក​យក​ម៉ូតូ​គេ​ទៅ​លក់​អស់​រយៈពេល​៥​ថ្ងៃ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ម៉ៅ ស្ថិត​ក្នុង​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បានលុង ដែល​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​រំលោភ​លើ​ទំនុក​ចិត្ត​(​ឆបោក​យក​ម៉ូតូ​ទៅ​លក់​) កាលពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​និង​០០​នាទី នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក។


ជនសង្ស័យ​មាន​ឈ្មោះ ធុង ធើ​ល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​ទីលំនៅ​ភូមិ​ចា​គ្រៀង ឃុំ​កិៈ​ចុង ស្រុក​បរ​កែវ មុខរបរ​ធ្វើ​ចម្ការ។ ជនរងគ្រោះ​មាន​ឈ្មោះ កើន ប្រ​ងីវ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​គ្រឹង មាន​ទីលំនៅ​ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ មុខរបរ​ធ្វើ​ចម្ការ។

ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ដក​ហូត​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​វ៉េ​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1C-5166 លេខ​តួ​382278 លេខ​ម៉ាស៊ីន​5431846 ផលិត​ឆ្នាំ​២០១៥។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ឡា​បាន​សៀក​ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត។​


យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​សំបូរ​ទៅ​ដោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មាន​ដូចជា ចាក់​បាល កន្ទុយ​លេខ ជល់​មាន់ បៀរ អាប៉ោង .។​ល​។ ចំណែក​សមត្ថកិច្ច​នៅ​ក្នុង​ក្រុង​បាន​លុង​មិនដែល​យក​ភ្នែក​មើល​ទេ​រឿង​បញ្ហា​ទាំងអស់​ខាង​លើ​នេះ​ ឯណា​ទៅ​ភូមិ/​ឃុំ​មាន​សុវត្ថិភាព​ដែល​បង្កើត​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃនោះ។ ប្រជាពលរដ្ឋ​សព្វថ្ងៃ​ដេក​មិន​លក់​ទេ ខ្លាច​ចោរលួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ ព្រោះ​ភាគច្រើន​ជា​អ្នក​អាជីវករ​លក់ដូរ៕




ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ករណី​ឆបោក​យក​ម៉ូតូ​គេ​ទៅ​លក់

Post a Comment

0 Comments

Close Menu