Ad Code

លោក Mourinho នឹង​បាត់បង់​ឱកាស​បើ​ក្រុម Chelsea បរាជ័យ​ក្នុង​ដៃ​កីឡាករ​ក្រុម Porto

កម្ដៅ​ចាប់ផ្តើម​កើតមាន​ជាថ្មី​ម្តង​ទៀតហើយ នៅក្នុង​ជើងក្រាន​របស់​ក្លិប Chelsea​ហើយ​វា​អាច​នឹង​ក្លាយជា​ឱកាស​ចុងក្រោយ​សម្រាប់​រជ្ជកាល​រប​ស់លោក Jose Mourinho ក្នុង​ការ​បន្តការងារ​របស់គាត់ ប្រសិនបើ​ក្រុម​លោក​ជ្រុះ​ចេញពី​ការប្រកួត Champions League នៅក្នុង​សប្តាហ៍​នេះនោះ។


ក្រុម​នៅ​ក្រុង​ឡុង​ដ៍​មួយ​នេះ ត្រូវការ​ស្មើ​ជា​កំហិត ពេល​ជួប​ជាមួយ​អតីត​ក្រុម Porto របស់​លោក Mourinho អំឡុង​ការប្រកួត​នា​ថ្ងៃ​ពុធ​នេះ ដើម្បី​អាច​មាន​ឱកាស​ឡើង​ទៅ​ដំណាក់កាល​វគ្គ Knockout ហើយ​ប្រសិនបើ​សកម្មភាព​លេង​នៅក្នុង​ទឹកដី Stamford Bridge មិនអាច​យក​ជា​សាច់​ការ​បាន​ទៀត​នោះ ច្បាស់​ណាស់​ថា តំណែង​ដ៏​ក្តៅគគុក​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់​នេះ នឹងត្រូវ​អស់​ឱកាស​ត្រឹមហ្នឹង​តែម្តង។


សូម​បញ្ជាក់​ថា ក្រុម​ឡើង​ការពារ​ជើងឯក Premier League មួយ​នេះ ទទួលរង​បរាជ័យ​១១ លើក​រួច​មក​ហើយ នៅ​ការប្រកួត​បាល់ទាត់​ទាំងអស់​ក្នុង​រដូវ​កាល​នេះ ដែល​ក្នុង​នោះ​រួមបញ្ចូល​ទាំង​បរាជ័យ ៤ លើក​នៅក្នុង​ទឹកដី​ខ្លួនឯង​ផង​ដែរ ដូច្នេះហើយ​ក្រុម​មួយ​នេះ មិនអាច​បន្ត​ចាញ់​ទៀត​បានទេ ពេល​ជួប​ជាមួយ​ក្រុម Porto លើក​នេះ។


ទោះបីជា​យ៉ាងណាក៏ដោយ លោក Mourinho បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​នៅក្នុង​សៀវភៅ ដើម្បី​លួងលោម​ឲ្យ​ទម្រង់​ក្រុម​របស់​គាត់​ល្អ​ប្រសើរ​ឡើងវិញ ដោយ​ក្នុង​នោះ​រួមមាន​ទាំង​បញ្ឈរជើង​លេង​របស់​ខ្សែការពារ​ជើងចាស់ John Terry និង​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច Eden Hazard ដោយ​មិន​មាន​ភាព​ចម្រូងចម្រាស​អ្វី​នោះ​ឡើយ។


ចំណែកឯ​កីឡាករ Nemanja Matic ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​លេង​បន្ទាន់ ដើម្បី​ទទួលយក​ការងារ​ធ្ងន់ ពេល​ជួប​ជាមួយ​ក្រុម​ជើង​ខ្លាំង Porto មកពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល់។


កីឡាករ​សញ្ជាតិ ស៊ែ​ប រូប​នេះ បាន​និយាយ​ថា យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក​មួយ  ហើយ​វា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ក្រោកឈរ ហើយ​ដើរ​ឆ្ពោះទៅមុខ តែ​យើង​នឹង​ស៊ូ​ដល់ទី​បញ្ចប់ ហើយ​គោលដៅ​បឋម គឺ​ធ្វើ​យ៉ាងណា​រក​ជ័យជម្នះ​ឲ្យ​បាន​ពេល​ជួប​ជាមួយ​ក្រុម Porto៕



លោក Mourinho នឹង​បាត់បង់​ឱកាស​បើ​ក្រុម Chelsea បរាជ័យ​ក្នុង​ដៃ​កីឡាករ​ក្រុម Porto

Post a Comment

0 Comments

Close Menu