Ad Code

មាស សម្ផស្ស ឈប់​ពី​សិល្បៈ​តម្រូវ​ចិត្ត​គូស្នេហ៍

ភ្នំពេញ ៖ តារា​សម្តែង​ធ្លាប់​ទទួល​បាន​ការគាំទ្រ​និង មាន​ប្រជាប្រិយភាព​បង្គួរ​ក្នុង​ជីវិត​ជា​អ្នក​សិល្បៈ​កញ្ញា មាស សម្ផស្ស បន្ទាប់​សាង​កេរ្ដិ៍ឈ្មោះ​ល្បី​ក្នុង​ទីផ្សារ​សម្តែង​តាមរយៈ​ការបង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​អស់​រយៈពេល​យូរ​ឆ្នាំ​មកនេះ បច្ចុប្បន្ន​ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​សង្កេត ឃើញថា ទីផ្សារ​សិល្បៈ​របស់​នាង​សព្វថ្ងៃ​នេះ​ហាក់​កំពុង​តែមាន​ភាព​ធ្លាក់ចុះ​ទៅវិញ​ចាប់​តាំង​បែកធ្លាយ​ដំណឹង​ត្រៀម​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គូរ​ស្នេហ៍។


ស្រប​ពេល​ជាមួយគ្នា នៃ​ការ​ស្ងប់​ស្ងាត់បាត់​មុខ​ពី​សិល្បៈ​នេះ​ដែរ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​បាន​លេច​ឭ​ដំណឹង​មក​ថា មាស សម្ផស្ស ពេលនេះ​កំពុងតែ​សម្ងំ​បន្ទំ​សាច់​ដើម្បី​ត្រៀម​រៀប​អាពាហ៍ពិពាហ៍​ឆាប់​បាន​ចេញទៅ​រស់នៅ​សាង​សម្ព័ន្ធភាព​ស្នេហា​ផ្អែមល្ហែម​ជាមួយ​គូរ​ស្នេហ៍​អាណិកជន ទើប​ធ្វើ​ឲ្យ​ទីផ្សារ​សម្តែង​របស់​នាង​មាន​ការ​ស្រុត​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ព្រោះតែ​ការបោះបង់​មិន​ទទួលយក​ការ​ហៅ​ថត​សម្តែង​ដូច​ពេល​មុនៗ​ឡើយ។


ប្រភព​ពី​អ្នក​សិល្បៈ​សិទ្ធ​ស្នាល​ជាមួយ​តារា​ស្រី​រូប​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាស​សម្ផស្ស​ពេល នេះ​បាន​សម្រេចចិត្ត​លាឈប់​ពី​សិល្បៈ ដោយ​មូលហេតុ​នាង​ត្រូវ​ត្រៀម​គម្រោង​រៀបការ​ឆាប់ៗ​នេះ​ដូច្នេះ​ចង់​តម្រូវ​តាមចិត្ត​របស់​អ​នា​គត​ស្វាមី ខណៈ​ដែល​ឥឡូវនេះ​ពួកគេ​ទាំងពីរ​កំពុងតែ​រួមរស់​ក្រោម​ដំបូលផ្ទះ​ជាមួយគ្នា​យ៉ាង​មាន​សេចក្តីសុខ​បំផុត​នោះ។


ទំនាក់ទំនង​ស្នេហា​រវាង​កញ្ញា​មាស សម្ផស្ស ជាមួយ​បុរស​គូស្នេហ៍​អាណិកជន​ក្រៅប្រទេស​ម្នាក់​នេះ គឺ​បានចាប់ផ្តើម​ឡើង​មាន​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ដំបូង​ឡើង​ពួកគេ​ទាំងពីរ​តែង​បាន​ព្យាយាម​បិទបាំង​ពី​ក្រសែភ្នែក​មហាជន​អ្នកគាំទ្រ​ និង ​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​ជាមួយគ្នា​។


ដោយឡែក​សម្រាប់​ការ​បែកធ្លាយ​នៃ​ការ​សាង​សម្ព័ន្ធ​ភាព​ស្នេហ៍​រវាង​កញ្ញា មាស សម្ផស្ស ត្រូវបាន​ប្រភព​បញ្ជាក់​ថា ស្នេហា​នេះ​ផ្តើម​លេច​ជា​សញ្ញា​ឡើង​កាលពី​អំឡុង​ដើមឆ្នាំ​២០១៤​កន្លងមក​ខណៈដែល​គេ​ឧស្សាហ៍​បានឃើញ មាស សម្ផស្ស បណ្តើ​រដឹក​ដៃ​គ្នា​ជាមួយ​គូស្នេហ៍​ទៅ​ចូលរួម​កម្មវិធី​របស់​អ្នកសិល្បៈ​រួម​អាជីព​ហើយ​ចាប់តាំងពី​ពេលនោះ​គឺ​នាង​ក៏បាន​ប្រកាស​បើកចំហ​ជា​សាធារណៈ​ប្រាប់​ដល់​មហាជន​និង​បាន​រួម​រស់​ជាមួយគ្នា​រហូតដល់​ពេល​បច្ចុប្បន្ន​៕


T-12-08-15-q-fullT-12-08-15-qq-fullT-12-08-15-qqq-full



មាស សម្ផស្ស ឈប់​ពី​សិល្បៈ​តម្រូវ​ចិត្ត​គូស្នេហ៍

Post a Comment

0 Comments

Close Menu