ភ្នំពេញ ៖ មានករណីរំលោភសេពសន្ថវៈលើអនីតិជនមួយបានកើតឡើងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ នាវេលាម៉ោង៣ នៅចំណុចផ្ទះលេខ៥៦៧៨ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រវាងថៅកែ និងជនរងគ្រោះជាអ្នកបម្រើនៅក្នុងផ្ទះជនសង្ស័យ។ ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស អ ស្រ ល ភេទស្រី អាយុ១៥ឆ្នាំ មុខរបរ អ្នកបម្រើ និងស្នាក់នៅជាមួយជនសង្ស័យ។
ចំណែកឯជនសង្ស័យមានឈ្មោះ ប៊ុត ចន្ទ័រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរប្រធានរោងពុម្ពឯកជន ស្នាក់នៅផ្ទះលេខ៥៦៧៨ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប្រភពបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននៅបម្រើផ្ទះជនសង្ស័យ រួចបានដេកមើលកូនជនសង្ស័យនៅក្នុងបន្ទប់ លុះដល់វេលាម៉ោង៣ ឈានចូលថ្ងៃ០៩ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យបានត្រឡប់មកពីស៊ីផឹកវិញ ក៏ចូលទៅក្នុងបន្ទប់ រួចចាប់ជនរងគ្រោះអោប ហើយយកប្រដាប់ភេទស៊កចូលតាមជើងខោជនរងគ្រោះដាក់ចូលទៅក្នុងប្រដាប់ភេទជនរងគ្រោះ រំលោកបានសម្រេច ពេលនោះជនរងគ្រោះដឹងខ្លួន ក៏ច្រានជនសង្ស័យចេញ រួចងើបទៅដេកបន្ទប់ខ្លួនវិញ។
លុះព្រឹកឡើងក៏ទាក់ទងទៅប្រាប់ម្ដាយនៅស្រុកកំណើត ពេលនោះម្តាយមកដល់ នាំមកដាក់ពាក់បណ្ដឹង និងនាំជនរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រធានរោងពុម្ពឯកជនល្មោភកាមម្នាក់ រំលោភកូនឈ្នួលជាអនីតិជនរហូតបានសម្រេច
0 Comments