Ad Code

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ​ប្រគល់​ថវិកា​ប័ណ្ណបើកបរ​ប្រភេទ ក​១ ដល់​ប្រជា​ពល​រដ្ឋ

កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំព​ង់ឆ្នាំង ក្រោម​ការពិនិត្យ​ផ្ទាល់​ពី​លោក កែវ ពៅ ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង និង​ជា​ប្រធាន​មន្ទីរ បាន​ប្រគល់​ថវិកា​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​បង់​សម្រាប់​ធ្វើ​ប័ណ្ណបើកបរ​ប្រភេទ ក​១ ​វិញ ។


នៅ​ព្រឹក​មិញ​នេះ គេ​បាន​សង្កេតឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​នាំ​គ្នា​មក​ទទួលយក​ថវិកា នៅ​មន្ទីរ​ផ្ទាល់ ដោយមាន​ការ​ត្រួតពិនិត្យ និង​តាមដាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ថ្នាក់លើ។


លោក កែវ ពៅ បានឲ្យដឹងថា មន្ត្រី​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង រង់​ចាំ​ផ្តល់​ថវិកា​ទៅ​ជូន​ប្រជាពលរដ្ឋ​វិញ​រហូត​បាន​គ្រប់ៗ​គ្នា៕
Pisey-2016-01-11-full-D80


Pisey-2016-01-11-full-D85


Pisey-2016-01-11-full-D88



មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ​ប្រគល់​ថវិកា​ប័ណ្ណបើកបរ​ប្រភេទ ក​១ ដល់​ប្រជា​ពល​រដ្ឋ

Post a Comment

0 Comments

Close Menu