Ad Code

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ផ្សព្វផ្សាយ​អនុសាសន៍​៣​ចំណុច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា

បន្ទាយមានជ័យ ៖ ដើម្បី​ឲ្យ​អនុសាសន៍​៣​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាន់តែ​ជ្រាប់​ដល់​មហាជន អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ការ​កោះប្រជុំ​ផ្សព្វផ្សាយ​បន្ត​ដល់​កងកម្លាំង​ទូរ​ទាំង​ខេត្ត ឲ្យ​ទៅ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​១៣ មករា ២០១៦ នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត។


លោក ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឆ្លៀត​ក្នុង​ការ​ប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែមករា និង​ទិសដៅ​បន្ត បាន​យក​អនុសាសន៍​ចំនួន​៣​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​រួមមាន ១,​ទាក់ទង​និង​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ដែល​ស្តី​ពី​ការលើកលែង​មួយចំនួន និង​ការផ្ទេរ​កម្ម​សិទ្ធិ​អចលនទ្រព្យ​ពី​ឪពុក​ម្តាយ​ទៅ​កូន រវាង​ប្តី​ទៅ​ប្រពន្ធ និង​ពី​តា​យាយ​ទៅ​ចៅ។ ២,​អាវុធហត្ថ​ទាំងអស់​ត្រូវ​ការពារ​រដ្ឋាភិបាល​ស្របច្បាប់។ ៣,​ពាក់ព័ន្ធ​និង​ការប្រើប្រាស់ Facebook ត្រូវ​ប្រើ​ឲ្យ​មាន​ប្រយោជន៍​ដល់​សង្គមជាតិ អង្គភាព ក៏​ដូច​ខ្លួនឯង​ផ្ទាល់។


លោក​មេបញ្ជាការ​បា​នប​ន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ចំណុច​ទី​១ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព​សំដៅ​បង្ការ​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ឲ្យ​បានជា​អតិបរមា ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​បង្ការ​ការខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដោយសារ​គ្រោះថ្នាក់​ចរាចរ។ ចំណុចទី២ អាវុធហត្ថ និង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់។ និង​ចំណុច​ទី​៣ មិន​ថា អាវុធហត្ថ មន្ត្រីរាជការ ប្រជាពលរដ្ឋ ត្រូវ​ចេះ​លេង​បណ្តាញ​សង្គម​Facebook ឲ្យ​មាន​ប្រយោជន៍​ដល់​សង្គមជាតិ អង្គភាព និង​ខ្លួនឯង​ផ្ទាល់៕


T-01-13-16-m-fullT-01-13-16-mm-full



អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ផ្សព្វផ្សាយ​អនុសាសន៍​៣​ចំណុច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា

Post a Comment

0 Comments

Close Menu