Ad Code

ឃាតក​សម្លាប់​បុរស​ដែក​សុំ​ស្នេហ៍​ម្តាយ​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​បាន​ហើយ

កំពង់ធំ ៖ ឃាតក​ដែល​លើកដៃ​សម្លាប់​ដោយសារតែ​ជនរងគ្រោះ បាន​មក​សុំ​ស្នេហ៍​ម្តាយ​របស់​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​ចាប់បាន​នៅ​រសៀល​ម៉ោង​២និង​៣០​នាទី​រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ក្រោយពី បាន​សម្លាប់​បុរស​វ័យ​ចំណាស់ ហើយ​រត់​មក​សម្ងំ​ក្នុង​ព្រៃ អស់​រយៈពេល​៩​ថ្ងៃ ទើប​សមត្ថកិច្ច អាច​ចាប់​ឃាតក​បាន។


ជន​ដៃដល់​ត្រូវ​បាន​ស្គាល់ឈ្មោះ​ស្វាយ ដេ​ន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ទីលំនៅ​ភូមិ​ទំអរ ឃុំ​ទំរីង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​យក​របស់​រឹង​វាយ​ក្បាល​ជនរងគ្រោះ ឈ្មោះ ស្រី អេង ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា នៅ​នឹង​ជណ្តើរ​ផ្ទះ បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ កន្លែងកើតហេតុ កាលពី​ថ្ងៃ​ទី ០៣ ខែ មករា ឆ្នាំ ២០១៦ កន្លងមក។


លោក ​ឈុំ ឈៀង​ នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទំរីង​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ឃាតក​ដែល​ជា​ជនដៃ​ដល់​បាន​វ៉ៃ​សម្លាប់​ទៅលើ​ជនរងគ្រោះ​ស្លាប់​ហើយ​ហើយ​រត់​ចូល​ព្រៃ ត្រូវ​បាន​កំលាំង​ប៉ុស្តិ៍​របស់​លោក​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្ដាន់​ធ្វើ​ការរុករក​ជនសង្ស័យ​ដើម្បី​មក​ផ្តន្ទាទោស​ហើយ​បាន​បញ្ជូន​មក តុលាការខេត្ត​កំពង់ធំ នៃ​រសៀល​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៦  ដើម្បី​ផ្តន្ទាទោស​តាមច្បាប់។


ប្រជាពលរដ្ឋ​សម្តែង​នូវ​ការ​កោតសរសើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង របស់​សមត្ថកិច្ច ដែល​បាន​ដុតដៃដុតជើង ស្រាវជ្រាវ​រក​ឃាតករ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បានសម្រេច និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ នូវ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ដោយ​មិន​ព្រងើយកន្តើយ​នឹង ហេតុការណ៍​ដែល​បាន កើតឡើង​នៅក្នុង មូលដ្ឋាន៕


T-01-13-16-jj-full



ឃាតក​សម្លាប់​បុរស​ដែក​សុំ​ស្នេហ៍​ម្តាយ​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​បាន​ហើយ

Post a Comment

0 Comments

Close Menu