Ad Code

ក្រសួងការពារជាតិ ចុះ​កុងត្រា​យក​ខ្សែការពារ​ជនជាតិ​ជប៉ុន​មុន​រដូវ​កាល​ថ្មី​មកដល់

ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ បាន​សម្រេចចិត្ត​ចុះ​កិច្ច​សន្យា​ជាមួយ​ខ្សែការពារ​ជាមួយ​កីឡាករ​ជនជាតិ​ជប៉ុន​ម្នាក់ កាល​ពី​ពេល​ថ្មីៗ ដើម្បី​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​យុទ្ធនាការ​ប្រកួត​ពាន​រង្វាន់​មិត្ត​ហ្វូ​ខេ​ម​បូ​ឌា​ន​លី​ក ២០១៦ ដែល​នឹង​ចាប់ផ្ដើម​នៅ​ខែ កុម្ភៈ ខាងមុខ។


ប្រភព​មកពី​ក្លិប​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នោះ​មាន​ឈ្មោះថា Yanagiyakata បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប ក្រសួង​កា​ពារ​ជាតិ​ជា​ផ្លូវការ​ហើយ​។ កីឡាករ Yanagiyakata មាន​វ័យ​២២ឆ្នាំ បានបញ្ចប់​ការសិក្សា​ពីសា​លា Saitama Sakae High School ហើយ​ធ្លាប់​លេង​ឲ្យ​ក្រុម society Real League Sayama នៅ​ប្រទេស​របស់ខ្លួន។


លោក ទេព ឡុង​រចនា គ្រូបង្វឹក​របស់​ក្រុម​ក្រសួងការពារជាតិ រំពឹង​ថា ការចូលរួម​របស់​កីឡាករ​ជនជាតិ​ជប៉ុន​រូប​នេះ​នឹង​ចាប់​ដៃគូ​ជាមួយ​មិត្ត​រួម​ក្រុម​អាច​ជួយ​ពង្រឹង​តំបន់​ការពារ​របស់​ក្លិប​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។ រូបគេ​ជា​កីឡាករ​បរទេស​ដំបូង​ដែល​លោក សម្រេចចិត្ត​ចុះ​កិច្ចសន្យា​មុនគេ មុន​ការប្រកួត​សំខាន់​មកដល់ ខណៈ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​ថា​ក្រុម​ជា​សមាជិក​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន ៤ នាក់​ដោយ​ក្នុង​នោះ​ចាំបាច់​ត្រូវមាន​ម្នាក់​ជា​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី។


នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​ក្រសួងការពារជាតិ សម្រេច​ចុះ​កិច្ចសន្យា​យក​កីឡាករ​បរទេស​ទៅ​ចូលរួម​ក្រុម​ជាមួយ ស្រប​ពេលមុន​រដូវ​កាល ២០១៤ កន្លងទៅ​ក្លិប​សម្រេចចិត្ត​ប្រើប្រាស់​តែ​ធនធាន​កីឡាករ​ក្នុងស្រុក​តែប៉ុណ្ណោះ​។ ថ្មីៗ​នេះ​ក្លិប​កំពុងតែ​ធ្វើតេស្ត​កីឡាករ​ជនជាតិ​កូរ៉េខាងជើង​ប្រមាណ​ជា ២ ឬ ៣ នាក់​ផង​ដែរ តែ​មិន​ទាន់​មាន​ព័ត៌មាន​ថា​ចុះ​កិច្ចសន្យា​ហើយ​ឬ​នៅ​នោះទេ។


ក្រសួងការពារជាតិ បាន​បញ្ចប់​រដូវ​កាល ២០១៥ របស់ខ្លួន​ត្រឹម​ចំណាត់ថ្នាក់​លេខ ៥ ក្នុងចំណោម​ក្លិប​ទាំង​១២ នៅ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក បន្ទាប់ពី​ប្រកួត​បាន ២២ លើក ឈ្នះ​បាន ១២ លើក​ស្មើ ២ លើក​និង​ចាញ់ ៨ លើក​មាន ៣៨ ពិន្ទុ​ក្នុង​ដៃ៕



ក្រសួងការពារជាតិ ចុះ​កុងត្រា​យក​ខ្សែការពារ​ជនជាតិ​ជប៉ុន​មុន​រដូវ​កាល​ថ្មី​មកដល់

Post a Comment

0 Comments

Close Menu