Ad Code

ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ បញ្ជូន​ទៅកាន់​តុលាការ​ពាក់​ព័ន្ធ​ករណី​ជួញដូរ

សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នេះ​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​បង្ហាញមុខ​ក្រុម​ជួញដូរ​គ្រឿងញៀន​មួយ​សំបុក​ធំ​ដ៏​សកម្ម នៅក្នុង​ក្រុង​សៀមរាប​កាលពី វេលា​ម៉ោង​០៨​និង​៥០​នាទី ថ្ងៃទី​១៣​ខែមករា ឆ្នាំ​២០១៦ នៅ​ស្នងការ​នគរបាល ខេត្ត។


កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​បាន​រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​កម្លាំ​ង​អធិការ​ក្រុង សៀមរាប បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប បទល្មើស​គ្រឿងញៀន​មួយ​កន្លែង នៅ​ចំណុច ស្ថិតនៅ​ភូមិ​តាភុល សង្កា​ត ស្លក្រាម​ក្រុង​សៀមរាប ហើយ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ និង ដកហូត​នូវ​ឧ​បករ​ណ៍​ប្រើប្រាស់​នូវសារធាតុ​ញៀន​មួយ​ចំនួន​ធំ និង​ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​រួច បញ្ជូន​មកកាន់ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​សួរនាំ។


លោក​វរសេនីយ៍ទោ អ៊ុំ​សា​អាត បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី ជួញដូរ ដោយ ខុសច្បាប់​នៅ​សារធាតុ​ញៀន រួមមាន ទី​១ ឈ្មោះ ឈឿ​ម​ពណ្ណរាយ​ភេទ ប្រុស អាយុ២៣​ឆ្នាំ រស់​នូវ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ទី២ ឈ្មោះ ស្រី​ណា​រ៉ូ​ ភេទ​ប្រុស អាយុ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក​ក្រុង ខេត្តសៀមរាប​ទី​៣​ឈ្មោះ អឿន វិ​ច្ចិកា​ ភេទប្រុស អាយុ២៣ ឆ្នាំ រស់​នូវ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប​។​


បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួមនឹង​ឧ​បករ​ណ៍​ប្រើប្រាស់ គ្រឿងញៀន​ត្រូវ​បាន បញ្ជូន ទៅកាន់​តុលាការ​នៅ​ព្រឹកស្អែក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​ចាត់ការ​បន្ត​៕



ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ បញ្ជូន​ទៅកាន់​តុលាការ​ពាក់​ព័ន្ធ​ករណី​ជួញដូរ

Post a Comment

0 Comments

Close Menu