ភ្នំពេញ ៖ តារាសម្ដែងប្រុស លោក ហេង ដារី ថ្មីៗនេះបានធ្លាក់ខ្លួនឈឺត្រូវចូលមន្ទីរពេទ្យ ខណៈដែលរូបថតជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពនៅក្នុងដៃមានបន្តោកសេរ៉ូម និងផ្ទៃមុខមានភាពស្លេកស្លាំងរបស់លោក ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ជាមួយគ្នានឹងការបង្ហោះរូបភាពជាច្រើនសន្លឹកនេះតារារូបសង្ហា លោក ហេង ដារី ក៏បានសរសេរភ្ជាប់ជាមួយពាក្យថា ចូលឆ្នាំថ្មីភ្លាមមកគេងនៅពេទ្យភ្លាម សុខភាពខ្ញុំមិនសូវល្អទេពិតជាពិបាកណាស់ បើខ្ញុំចេះតែឈឺចឹង តើមានកម្លាំងឯណារកស៊ីចិញ្ចឹមកូនខ្ញុំទៅ ពិតជាពិបាកមែនខ្ញុំ ខ្ញុំអគុណដល់បងប្អូនទាំងគ្នាណាស់ ដែលបានជូនពរខ្ញុំ ដោយមើលឃើញស្ថានភាពបែបនេះ គេសង្កេតឃើញអ្នកគាំទ្រនៅក្នុងហ្វេសប៊ុកជាច្រើនបានសរសេរផ្ញើសារសួរសុខទុក្ខ និងជួនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺផងដែរ។
ឆ្លើយតបទស្សនិកជនអ្នកគាំទ្រ លោក ហេង ដារី ក៏បានបញ្ជាក់ប្រាប់ថា ខ្ញុំឡើងឈាមដល់១៨ តែមិនអីទេ ខ្ញុំបានធូរតិចហើយ ខ្ញុំអគុណដល់បងប្អូនណាស់ ដែលបារម្ភដល់ខ្ញុំ។ លោក ហេង ដារី បាននិយាយប្រាប់កម្ពុជាថ្មីបន្ថែមតាមទូរស័ព្ទកាលពីម៉ោង១០និង០៧ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ ថា កាលពីរសៀលថ្ងៃទី០១ ខែមករា ខណៈដែលកំពុងនៅផ្ទះសុខៗសម្រាប់តែមានអាការៈវិលមុខភ្លាមៗតែម្តង ដោយសភាពបែបនេះលោកក៏បានរកកន្លែងសម្រាកនឹងញ៉ាំថ្នាំតែនៅតែមិនធូរស្បើយ។
តារាសម្ដែង លោក ហេង ដារី បានបន្ថែមថា ពេលសភាពជំងឺកាន់តែមិនស្រួលលោកក៏ប្រាប់ឲ្យបងប្អូនជួនទៅមន្ទីរពេទ្យ ពេលមកដល់ត្រូវបានពេទ្យពិនិត្យមើលឈាម ហើយប្រាប់ថា ឈាមឡើងដល់១៨ ដូច្នេះក៏តម្រូវឲ្យខ្ញុំគេងសម្រាកនឹងចាក់ថ្នាំ ហើយព្យួរសេរ៉ូមនៅទីនេះមួយយប់។ ប៉ុន្តែយ៉ាងណាមិញជំងឺលោកពេលនេះក៏មានអាការៈធូរស្រាលបន្តិចខ្លះវិញហើយ។
ខ្ញុំអរគុណដល់មិត្តភក្ដិ និងបងប្អូនទស្សនិកជនអ្នកគាំទ្រទាំងអស់ ដែលបានព្រួយបារម្ភសួរនាំពីសុខទុក្ខស្ថានភាពជំងឺរបស់ខ្ញុំពេលនេះ។ នេះជាការលើកឡើងរបស់តារាប្រុស លោក ហេង ដារី៕
ហេង ដារី ធ្លាក់ខ្លួនឈឺ ត្រូវគ្រួសារបញ្ជូនទៅសម្រាក នៅមន្ទីរពេទ្យ
0 Comments