Ad Code

ជន​សង្ស័យ​៤​នាក់ ​​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ​ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​ទៅ​តុលាការ

សៀមរាប ​៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដោយមាន​ការចូលរួម​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​ក្រុង​សៀមរាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ មុខសញ្ញា​ចែកចាយ​ប្រើប្រាស់ គ្រឿងញៀន យ៉ាងសកម្ម​នៅ​ក្នុង​ក្រុង​សៀមរាប​ ​​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ​និង​វត្ថុ​តាង​គ្រឿងញៀន​១​កញ្ចប់​នាំ​យក​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​សួរនាំ។


ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​ប្រមាណ​ជា​​៩​ព្រឹក​ថ្ងៃ​ទី​៤ ​ខែ​មករា ​ឆ្នាំ​២០១៦ ​នៅ​ទីតាំង​ជួញដូរ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​មួយ​កន្លែង​​ ស្ថិត​ក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្ត​សៀមរាប។


លោក​វរសេនីយ៍ទោ​អ៊ុំ​ សា​អាត នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ រួម​និង​វត្ថុ​តាង​មាន ​៖, ទូរស័ព្ទ​ចំនួន​គ្រឿង​,​ថ្នាំ ១​កញ្ចប់ ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់​សម្រាប់​លក់ ​និង​ប្រើប្រាស់​មួយ​ចំនួន​ធំ។


លោក​បន្ត​ថា​ ​៖​ ជន​សង្ស័យ​ទាំង​៥​នាក់​ មានឈ្មោះ​១​. ឈ្មោះ​ឃ​ន​ហូ​ទ្បា​ ភេទ​ប្រុស​ កើត​​​ឆ្នាំ​១៩៩៩​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ២​.ឈ្មោះ​ចិន​ចាវ ភេទ​ប្រុស កើត​​​ឆ្នាំ ១៩៩៦​ មុខរបរ​លក់​លៀស​ហាល​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង ខេត្ត​សៀមរាប ៣.​ឈ្មោះ​តុ​ប​តាំ ភេទ​ប្រុស កើត​​​ឆ្នាំ​១៩៩២​រស់នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ខេត្ត​សៀមរាប ៤. ​ឈ្មោះ​សួរ ​ពិ​សិ​ទ្ឋ ​ភេទ​ប្រុស​កើត​​​ឆ្នាំ​១៩៩៣​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ស្រា​បៀរ​ រស់នៅ​ភូមិ​ជ្រៃ​ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែ​មករា ​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី៕
M05-01-16-d1




ជន​សង្ស័យ​៤​នាក់ ​​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ​ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​ទៅ​តុលាការ

Post a Comment

0 Comments

Close Menu