Ad Code

អ៊ឹម ជីវ៉ា ឈឺ​ធ្ងន់ ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​កាល់​ម៉ែត​

ភ្នំពេញ ៖ តារា​សម្តែង​ប្រុស​សកម្ម​លើ​ការងារ​មនុស្សលោក អ៊ឹម ជីវ៉ា ថ្មីៗ​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ចូល​មន្ទីរពេទ្យ ​ខណៈដែល​រូបថត​ជាច្រើន​សន្លឹក​ទើប​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ការភ្ញាក់ផ្អើល​ដល់​ទស្សនិកជន​គាំទ្រ។​


បើ​តាម​ការ​ឲ្យ​ដឹង​ពី​មិត្តភ័ក្ដិ​រង្វង់​សិល្បៈ​សិទ្ធ​ស្នាល​លោក អ៊ឹម ជីវ៉ា គឺ​លោក គន់ រៀម​រតនៈ​បាន​និយាយ​ប្រាប់​ថា ​លោក អ៊ី​ម ជីវ៉ា បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ ដោយសារ​ជំងឺលើសឈាម ​និង​បេះដូង​បច្ចុប្បន្ន ជីវ៉ា ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​កាល់ម៉ែត​បន្ទប់​លេង​១១០។ លោក គន់ រៀម​រតនៈ បាន​បញ្ជាក់ថា ខ្ញុំ​បាន​ទៅ​កំដរ​គាត់​កាលពី​យប់មិញ ​បន្ទាប់ពី​ចេញពី​ការងារ​ ហើយក៏​សុំ​ជូនពរ​ពួកម៉ាក​សូម​ឆាប់​ជាសះស្បើយ ​និង​មាន​សុខ​ភាព​ល្អ​ដូចដើម។​


លោក អ៊ី​ម ជីវ៉ា បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​១២ ខែ​មករា ​ឆ្នាំ​២០១៥​ ថា ​លោក​ពិតជា​ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មែន​កាលពី​យប់​ថ្ងៃ​ទី​១១ មករា ខណៈពេលដែល​ជំងឺលើសឈាម​ និង​បេះដូង​ធ្វើ​ទុក​ខ្លាំង ​តែ​ពេលនេះ​ជំងឺ​របស់​លោក​ក៏​មាន​អាការៈ​ធូរស្រាល​វិញ​ខ្លះ​ដែរ​។​ ខ្ញុំ​ក៏​អរគុណ​ដល់​មិត្តភ័ក្ដិ និង​បងប្អូន​ទស្សនិកជន​អ្នកគាំទ្រ​ទាំងអស់​ដែល​បាន​ព្រួយបារម្ភ​សួរនាំ​ពី​សុខទុក្ខ​ស្ថានភាព​ជំងឺ​របស់ខ្ញុំ​ពេលនេះ។


តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​និយាយទៀតថា ប្រសិនជា​លោក​ទៅ​ពេទ្យ​មិនទាន់​ទេ​ប្រហែល​ត្រូវ​ស្លាប់​បាត់​ហើយ ​តែ​សំណាងល្អ​ចេះដឹង​ខ្លួន​មុន​ ទើប​ប្រញាប់​ជួល​ម៉ូតូឌុប​ឲ្យ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​។ ​ម្យ៉ាង​ទៀង​បើ​ធ្វើដំណើរ​តាម​រថយន្ត​ ក៏​ប្រហែលជា​ពិបាក​ជួយសង្គ្រោះ​ដែរ​ព្រោះ​យប់​ដែល​លោក​មាន​អាការៈ​ឈឺ​ធ្ងន់​នោះ ​គឺ​ស្ថានភាព​ផ្លូវ​ស្ទះ​ខ្លាំង​។ ​ដោយឡែក​ពេលវេលា​ត្រូវ​ចេញពី​មន្ទីរពេទ្យ​ពេលណា​នោះ​លោក​មិនទាន់​បញ្ជាក់​ទេ​ ដោយហេតុថា​ជំងឺ​របស់​លោក​ស្ថិតនៅក្នុង​ការតាមដាន​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៅឡើយ​ ព្រោះ​អាការៈ​ជំងឺ​ក៏​មាន​ទាន់​ធូរស្រាល​ដែរ ​ពោល​គឺ​នៅ​ពិបាក​ក្នុង​ខ្លួន។


លោក អ៊ឹម ជីវ៉ា បាន​បន្ថែមថា សូម​អភ័យទោស​ចំពោះ​បងប្អូន​សិល្បករ​មួយ​ចំនួន​ដែល​ខ្ញុំបាទ​ខកខាន​មិនបាន​ទៅ​ចូលរួម​ពី​ធី​បុណ្យ​សព លោក វណ្ណ មករា ដោយ​ខ្ញុំបាទ​មាន​បញ្ហា​ផ្នែក​សុខភាព ។ ចំពោះ​ថវិកា​ដែល​ផ្ញើ​ចូល​បុណ្យ​តាមរយៈ​ខ្ញុំ ខ្ញុំបាទ​នឹង​យក​ថវិកា​នេះ​ រួមជាមួយ​ថវិកា​របស់​សមាគម​សិល្បករ​ខ្មែរ​ទៅ​ចូល​បុណ្យ​៧​ថ្ងៃ​ លោក វណ្ណ មករា​វិញ។​ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​នេះ​សូម​សិល្បករ​មេត្តា​ជ្រាប​ដោយ​ក្តី​អនុគ្រោះ​ផង៕ Pisey-2016-01-12-full-C5


Pisey-2016-01-12-full-C


Pisey-2016-01-12-full-C1


Pisey-2016-01-12-full-C3



អ៊ឹម ជីវ៉ា ឈឺ​ធ្ងន់ ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​កាល់​ម៉ែត​

Post a Comment

0 Comments

Close Menu