Ad Code

ខាត់ សុ​ឃីម រំភើប​ចិត្ត​ខ្លាំង​ស្ទើរ​ទប់​អារម្មណ៍​មិន​ជាប់​

ភ្នំពេញ ៖ ខណៈ​ពេល​ដែល​ប្រជាប្រិយភាព​កាន់តែ​បន្ត​មាន​សន្ទុះ​ល្បីល្បាញ​នៅ​ក្នុង​សង្គម​សិល្បៈ​គូស្នេហ៍​អ្នក​សិល្បៈ​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី​លោក សុ​ផា​ណូ ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​លើក​សរសើរ​ និង​ឲ្យ​តម្លៃ​ថា ​អ្នក​ទាំងពីរ​ជា​គូស្នេហ៍​ដែល​ផ្អែមល្ហែម ​ចេះ​យល់ចិត្ត​ ថ្នាក់ថ្នម​គ្នា​គួរ​ឲ្យ​ស្ញប់ស្ញែង។


រម្លឹក​ពី​សម្ពន្ធភាព​ស្នេហា​របស់​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី​លោក សុ​ផា​ណូ មុន​ពេល​ឈាន​ដល់​ការ​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ប្រកាស​បើកចំហ​ជា​ផ្លូវ​ការ​បង្ហាញ​មហាជន​ជា​សាធារណៈ ​ប្តី​-​ប្រពន្ធ​អ្នក​ទាំង​ពីរ​បាន​ប្រើ​ពេលវេលា​ស្វែងយល់​មើល​ចិត្ត​ពី​គ្នា​ជាច្រើន​ឆ្នាំ​ទើប​សម្រេចចិត្ត​ចូល​រោង​ជ័យ​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២​ នា​រាជធានី​ភ្នំពេញ​ ដែល​មាន​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ។


ជា​ការ​កត់សម្គាល់​ បច្ចុប្បន្ន​បើ​ទោះ​បីជា​ស្វាមី​លោក សុ​ផា​ណូ មាន​វ័យក្មេង​ជាង​អ្នកនាង ខាត់ សុ​ឃីម បន្តិច​ក៏ពិតមែន ​តែ​ចំណង​ស្នេហ៍​ផ្អែមល្ហែម និង​ការ​គោរព​សិទ្ធ​គ្នា​ជា​ប្តី​ប្រពន្ធ​ រវាង​ពួកគេ​ទាំងពីរ​នាក់ ​នៅតែមាន​ និង​រក្សា​បាន​យ៉ាង​ល្អ​។​

ជាមួយគ្នានេះ​ជា​រឿយ​ៗ​គេ​សង្កេតឃើញ​លោក ​សុ​ផា​ណូ ក៏បាន​បំពេញ​តួនាទី​ជា​ស្វាមី​ល្អ​រហូត​ធ្វើ​ឲ្យ​អ្នកនាង ខាត់ សុ​ឃីម រំភើបចិត្ត​ខ្លាំង​ញញឹម​បិទមាត់​សឹង​មិន​ជិត​ទៀត​ផង​។​


កាលពី​ថ្មីៗ​នេះ​ អ្នកនាង ខាត់ សុ​ឃីម បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា អរគុណ​ប្តី​សំឡាញ់​ ដែល​បំពេញ​បំណង​អូន​ អរគុណ​កងដៃ​មួយ​គូ​ស្អាត​ណាស់ ហិ​ហិ​ខិ​ខិ​Love you so mach my sweet husband។​


បន្ទាប់ពី​ឃើញ​បែប​នេះ​ មាន​ទស្សនិកជន​ជាច្រើន​បាន​សម្តែង​អារម្មណ៍​ចូលរួម​អបអរ​ និង​ផ្ញើ​សារ​ជូន​ពរ​គ្រប់ៗ​គ្នា ​ក្នុង​នោះ​ក៏​មាន​អ្នកសិល្បៈ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ។​


សូម​បញ្ជាក់​ថា តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បើ​គិត​រហូត​មកទល់ពេលនេះ ​បាន​រៀបការ​ជាមួយ​ស្វាមី​លោក សុ​ផា​ណូ មាន​រយៈពេល​៣​ឆ្នាំ​ហើយ​។​ ក្នុងនោះ​ចាប់តាំងពី​សាង​សុភ​មង្គល​ស្នេហា​រស់នៅ​ជា​ប្តី​-​ប្រពន្ធ​រួម​ដំបូល​ផ្ទះ​តែមួយ ​រវាង​អ្នកនាង​ ខាត់ សុ​ឃីម និង​ស្វាមី​លោក សុ​ផា​ណូ ជា​រឿយៗ​ពួក​គេង​តែង​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ប្រៀប​ដូច​សត្វ​ស្រមោច​ និង​ស្ករ​គួរ​ឲ្យ​ស្ងើច​សរសើរ​ស្នេហា​ប្តី​-​ប្រពន្ធ​មួយ​គូ​នេះ​ណាស់៕
Pisey-2016-01-04-full-E
Pisey-2016-01-04-full-E4


Pisey-2016-01-04-full-E6


Pisey-2016-01-04-full-E8




ខាត់ សុ​ឃីម រំភើប​ចិត្ត​ខ្លាំង​ស្ទើរ​ទប់​អារម្មណ៍​មិន​ជាប់​

Post a Comment

0 Comments

Close Menu