Ad Code

បញ្ជូន​ជនសង្ស័យ​១០​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទៅ​តុលាការ​

ភ្នំពេញ ៖ ជនសង្ស័យ​១០​នាក់ ​ពាក់ព័ន្ធ​គ្រឿងញៀន ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ​នៅ​រសៀល​ថ្ងៃ​ទី​៤​ខែ​មករា ​ឆ្នាំ​២០១៦ បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​មានជ័យ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជាក់ស្ដែង​ជន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ចំណុច​ភូមិ​ភ្នា​ត និង​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ និង​ដកហូត​វត្ថុតាង​មួយ​ចំនួន​កាលពី​យប់​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៥។


មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី ​ថ្ងៃ​ទី​៤​មករា​ថា ជនសង្ស័យ​ចំនួន​១០​នាក់​ដែល​បង្ក្រាប​បាន​រួមមាន ​(​ស្រី​២​នាក់​)​ គឺ​១-​ឈ្មោះ​ កៅ សុធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​លេខ​២៨៣ ផ្លូវលំ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ មុខរបរ​កម្មករ។ ២-ឈ្មោះ យូ ចិន្តា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ មុខរបរ​រត់​ម៉ូតូ​ឌុប។


៣-ឈ្មោះ រុម ភារ​ម្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ មុខរបរ​ជាង​ម៉ាស៊ីន។ ៤-​ឈ្មោះ ស្វាយ ស៊ីនួន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ មុខរបរ​នៅផ្ទះ។ ៥-ឈ្មោះ រឿង សត្យា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ មុខរបរ​បើកឡាន។ ៦-​ឈ្មោះ ហែម សុផល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ មុខ​របរ រើស​អេតចាយ។ ៧-ឈ្មោះ វ៉ាច់ ដាលីន ភេទ​ស្រី អាយុ​២៩​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ មុខរបរ​កម្មការិនី​រោងចក្រ។ ៨-​ឈ្មោះ សួន សាន់​ដេ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ មុខរបរ​ជាង​ជួស​ជុល​ទូរស័ព្ទ។ ៩-ឈ្មោះ សុខ ចំរុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ មុខរបរ​រើស​អេតចាយ​ និង​១០-​ឈ្មោះ ឈៀង វង្ស​រិទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹងទំពុន សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ មុខរបរ​កម្មករ​រោងចក្រ។​


មន្ត្រី​អាវុធហត្ថ​បន្ត​ថា វត្ថុតាង​ដកហូត​រួមមាន ក្រាម​ពណ៌.​ស​ ថ្លា​០៣​កញ្ចប់​,​ដប​ជក់​០៤,​ដែក​កេះ​០៩,​ទូរស័ព្ទ​០២​គ្រឿង​,ថង់​ច្រក​មួយ​ចំនួន​,​នាឡិកា​០២។ បន្ទាប់ពី​កសាង​សំណុំរឿង​រួច ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត។​

គួរ​បញ្ជាក់​ថា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៥​ករណី ​ស្មើនឹង​១៨៥​លើក​ ឃាត់ខ្លួន​មនុស្ស​៦៦៩​នាក់​(ស្រី​៧៩​នាក់) និង​ដកហូត​វត្ថុតាង​ដ៏​ច្រើន​សន្ធឹកសន្ធាប់៕

Pisey-2016-01-04-full-F50
Pisey-2016-01-04-full-F55




បញ្ជូន​ជនសង្ស័យ​១០​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទៅ​តុលាការ​

Post a Comment

0 Comments

Close Menu