Ad Code

ការ​ធ្វើ​អត្តឃាត​របស់​កសិករ​រាប់​ម៉ឺន​នាក់​ បាន​ជំរុញ​ឲ្យ​ឥណ្ឌា​បង្កើត​គម្រោង​ធានារ៉ាប់រង​ដំណាំ​​

រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​ បាន​អនុម័ត​គម្រោង​ធានារ៉ាប់រង​ទឹកប្រាក់​១.៣​ពាន់​លាន​ដុល្លារ​សម្រាប់​ក​សិ​ករ​ ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​ដាំ​ដំណាំ​មិនបាន​ទទួលផល​ ដោយ​និយាយ​ថា ខ្លួន​មាន​គោល​បំ​ណ​ង ​ដើម្បី​បញ្ឈប់​ការ​ធ្វើ​អត្តឃាត​យ៉ាង​គំហុក​។​



គ្រោះ​រាំងស្ងួត​រយៈពេល​ពី​រ​ឆ្នាំ​ជាប់ៗ​គ្នា​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​តំបន់​ជនបទ​របស់​ប្រ​ទេស​មួយ​នេះ ​ខណៈ​ដែល​ចំនួន​កសិករ​ធ្វើ​អត្តឃាត​ នៅ​តាម​បណ្ដា​តំបន់​ជនបទ​បាន​កើន​ឡើងជា​លំដាប់​។​



ប្រជាកសិករ​ជាង​៣០០០០០​នាក់ ​បាន​សម្លាប់​ខ្លួនឯង ​នៅក្នុង​ប្រទេស​ឥណ្ឌា​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​។​



រដ្ឋាភិបាល​បាន​និយាយ​ថា តាម​គម្រោង​ថ្មី​នេះ កសិករ​នឹង​ត្រូវ​បង់ថ្លៃ​ធានារ៉ាប់រង​យ៉ាង​តិចតួច​ប្រមា​ណ​ជា​១,៥​ភាគរយ​នៃ​តម្លៃ​ដំណាំ​របស់​ពួកគេ​ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ទាមទារ​តម្លៃ​ពេញលេញ​វិញ​នៅក្នុង​ករណី​នៃ​ការខូចខាត​ពី​ធម្មជាតិ។​



រដ្ឋមន្ត្រីក្រសួង​លំនៅ​ដ្ឋាន Rajnath Singh បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បាន​អនុម័​ត​គម្រោង​នេះ​ថា “​គម្រោង​នេះ​នឹង​ក្លាយជា​ខែល​ការពារ​ប្រឆាំង​នឹង​ករណី​នៃ​ការ​ធ្វើ​អត្តឃាត​ ដោយ​សារ​តែ​ការ​ដាំ​ដំណាំ​មិន​ទទួល​បាន​ផល​ ឬ​ខូចខាត​បណ្ដាលមកពី​ធម្មជាតិ​”​។​



គម្រោង​ធានា​រ៉ាប់រង​ដំណាំ​របស់​នាយករដ្ឋមន្ត្រី​នេះ​ក៏​ជា​ការ​ប៉ុនប៉ង​មួយ​ផង​ដែរ​ ដោយ​រដ្ឋាភិបាល​រប​ស់​លោក Narendra Modi ដើម្បី​ទាក់ទាញ​សហគមន៍​កសិកម្ម​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​នេះ​ បន្ទាប់​ពី​ការ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​រដ្ឋ​ពីរ​លើក​ចុងក្រោយ​។​



គួរ​បញ្ជាក់​ថា គម្រោង​ធានារ៉ាប់រង​ដំណាំ​លើក​មុន​ត្រូវ​បាន​រិះគន់​ដោយ​សហគមន៍​កសិកម្ម​ថា​ ជា​ការ​ស្មុគស្មាញ​ពេក​ ឬ​រារាំង​ពួកគេ​ពី​ការ​ទាមទារ​មកវិញ​នូវ​តម្លៃ​ពាណិជ្ជកម្ម​ពេញលេញ​នៅក្នុង​ករណី​នៃ​ការខូចខាត៕


The Guardian




ការ​ធ្វើ​អត្តឃាត​របស់​កសិករ​រាប់​ម៉ឺន​នាក់​ បាន​ជំរុញ​ឲ្យ​ឥណ្ឌា​បង្កើត​គម្រោង​ធានារ៉ាប់រង​ដំណាំ​​

Post a Comment

0 Comments

Close Menu