Ad Code

ប៉ូលិស​សហការ​ជាមួយ​ពលរដ្ឋ​​​ដើម្បី​​ពង្រឹង​សន្តិសុខ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់

ប៉ោយប៉ែត ​៖ ​ក្រុម​ប៉ូលិស​លើក​ទ័ព​ជា​ច្រើន​នាក់ ​​​ចុះ​​​​ទៅ​ធ្វើ​ការ​​រុករក​​​​ជន​សង្ស័យ ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​ លួច​ទ្រព្យសម្បត្តិ​របស់​​​ប្រជាពលរដ្ឋ​នៅ​តាម​ទីផ្សារ​ ដោយ​​មាន​ការ​​​ពង្រាយ​កម្លាំង​ ​ក្រោម​ការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ។


នៅ​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០១៦​​​ គេ​​​សង្កេតឃើញ​ក្រុម​ប៉ូលិស​ជា​ច្រើន​នាក់​ ដែល​មកពី​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ បាន​ចុះ​​​​​ពង្រឹង​​សុវត្ថិភាព​​សន្តិសុខ​នៅ​តាម​ទីផ្សារ​តូច​ធំ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ​ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ និង​ក្រុម​អាជីវក​ដើម្បី​​ពង្រាយ​ឲ្យ​អស់​​នៅ​តាម​ទីផ្សារ​ចាប់​ពី​ពេល​នេះ​តទៅ។


សូម​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០១៥​ កន្លងទៅ​នេះ​ ​អំពើ​ឆក់​លួច​ ប្លន់ ​កើតឡើង​នៅ​តាម​ដង​ផ្លូវ​សាធារណៈ និង​​​​នៅ​ក្នុង​ទីផ្សារ​នានា​ជា​ញឹកញាប់​ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​ស្ទើរ​លស់ព្រលឹង​ស្ទើរ​រាល់​​ថ្ងៃ។


ដើម្បី​បង្ការ​នូវ​បញ្ហា​នេះ​​ ​លោក​អុំ សុផល ​អធិការ​ក្រុង​ប៉ោយប៉ែត​​ ដោយ​មាន​បទ​បញ្ជា​ពី​លោកស្នងការ​ បាន​តម្រូវ​ឲ្យ​កម្លាំង​របស់​លោក ​ចុះ​ល្បាត​នៅ​តាម​គោលដៅ​សំខាន់ៗ​ដើម្បី​ពង្រឹង​សន្តិសុខ​ជូន​ពលរដ្ឋ​ ដោយ​មាន​ការ​ដើរ​ល្បាត​ជាប្រចាំ​នៅ​តាម​គោលដៅ​ធំៗ​ ក្រោម​ការ​​សហការ​ជាមួយ​ពលរដ្ឋ៕


M13-01-16-e1



ប៉ូលិស​សហការ​ជាមួយ​ពលរដ្ឋ​​​ដើម្បី​​ពង្រឹង​សន្តិសុខ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់

Post a Comment

0 Comments

Close Menu