Ad Code

ប្រជាពលរដ្ឋ​សម្តែង​ការ​សប្បាយ​រីករាយ​ ក្រោយ​ពី​សម្តេច​សម្រេច​លុប​ចោល​ការ​យក​លុយ​ ពី​រថយន្ត​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤

ភ្នំពេញ ៖ លោក ​ខ្លឹង ​យូ​ ជា​ប្រជាពលរដ្ឋ​រស់នៅ​​ខេត្ត​បាត់ដំបង​ បាន​សម្ដែង​នូវ​ក្ដី​សប្បាយរីករាយ​ចំពោះ​ចំណាត់​ការ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ដែល​បានសម្រេច​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន​អេ​ហ្សិត​ មិន​ឲ្យ​យក​លុយ​ពី​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​នេះ​ តទៅទៀត​ចាប់​ពី​ពេលនេះ​តទៅ។


លោក​បាន​បន្ដ​ថា ទោះបីជា​លោក​នៅ​ខេត្ត​ផ្សេង​មិនសូវ​ឆ្លងកាត់​ផ្លូវ​នេះ ​ញឹកញាប់​ក៏​ដោយ​ក៏​លោក​សប្បាយ​ដែរ ​ដែល​បាន​រាជរដ្ឋាភិបាល​សម្រេច​បែប​នេះ។ ដូចគ្នា​នេះ​ដែរ​លោក​សោម​ វណ្ណ ឆៃ​អាយុ​៣៥​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ឯ​ខេត្ត​ស្វាយរៀង​ក៏​បានលើកឡើង​ផង​ដែរ​ថា រាជរដ្ឋាភិបាល​ពិតជា​សម្រេចចិត្ត​ត្រឹមត្រូវ ​ក្នុង​ការ​ដក​ហូតយក​ផ្លូវ​នេះ ​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ នោះ​ហើយ​លោក​នឹង​បន្ដ​គាំទ្រ​សម្ដេច​តេ​ជោ​គ្រប់​អាណត្តិ ហើយ​លោក​បាន​ចាប់អារម្មណ៍​ថា ចាប់​តាំងពី​សម្ដេច​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ រួចមក​សម្ដេច​បាន​ធ្វើ​កិច្ចការ​ធំៗ​ល្អៗ​ជាច្រើន​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ទូទៅ​៕
Nita-13-A-42-Full


Nita-13-A-43-Full


Nita-13-A-44-Full


Nita-13-A-45-Full



ប្រជាពលរដ្ឋ​សម្តែង​ការ​សប្បាយ​រីករាយ​ ក្រោយ​ពី​សម្តេច​សម្រេច​លុប​ចោល​ការ​យក​លុយ​ ពី​រថយន្ត​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤

Post a Comment

0 Comments

Close Menu