Ad Code

ភ្ញៀវ​កូន​កំលោះ​ វាយ​ក្នុង​រោងការ​ផ្អើល​ភ្ញៀវ​រត់​ជាន់​ជើង​គ្នា

កំពង់ស្ពឺ​ ៖ ​ភ្ញៀវ​ ដែល​​​ចូលរួម​កម្មវិធី​មង្គលការ​ បាន​រត់​ជាន់​ជើង​គ្នា​ ដោយសារតែ​ភាគី​ខាង​កូនកំលោះ​វាយ​គ្នា​ក្នុង​ពេល​ភ្ញៀវ​កំពុង​ជួបជុំគ្នា។


ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​វេលា​ម៉ោង​១៣​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​១០ ខែ​មករា ​ឆ្នាំ​២០១៦​នេះ ​ក្នុង​កម្មវិធី​រៀប​មង្គលការ​កូន​របស់​ឈ្មោះ​ស៊ិន​ គ្រី​ ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ ​ស្ថិត​ក្នុង​តាំតាឡាត់ ឃុំ​ព្នាយ។


ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ពេល​ម៉ោង​ទទួល​ភ្ញៀវ​ជួបជុំ​ពិសា​​អាហារ​​ ស្រាប់​មាន​ភ្ញៀវ​ខាង​កូនកំលោះ​នៅ​ភូមិ​ត្នោតជុំ ឃុំ​ព្នាយ​បាន​បង្ក​​អុកឡុក និង​វាយ​មុខសញ្ញា​មានឈ្មោះ​ដូច​ខាង​ក្រោមៈ​​

1/​ប៉ន លី ​ភេទ​ប្រុស​ អាយុ​22​ឆ្នាំ​

2/​ប៉ន ឡូឡា​ ភេទ​ប្រុស​ អាយុ​27​ឆ្នាំ​

3/​ទូច ព្រើត ភេទ​ប្រុស ​អាយុ​22​ឆ្នាំ​

4/ ថា​ន់ ធា ភេទ​ប្រុស​ អាយុ​24​ឆ្នាំ​

5/ ផន ភ័​ណ្ឌ ​ភេទ​ប្រុស ​អាយុ​29​ឆ្នាំ​ និង​បក្សពួក​មួយ​ចំនួន​ទៀត​បាន​​​​​​​របួសស្រាល​

1/​លី រាជ្យ​ ភេទ​ប្រុស​អាយុ​23​ឆ្នាំ របួស​មុខ ​2/ គង់ នុត ភេទ​ប្រុស​អាយុ​17​ឆ្នាំ របួស​ស្មា​ស្ដាំ ​​​​និង​បែកបាក់​​កៅអី​ចំនួន​14. កែវ​មួយ​ចំនួន។ ពេលនេះ​សមត្ថកិច្ច​កំពុងតែ​​ធ្វើ​ការ​​​ស្រាវជ្រាវ​ចាត់ការ​តាម​នីតិ​វិធី៕



ភ្ញៀវ​កូន​កំលោះ​ វាយ​ក្នុង​រោងការ​ផ្អើល​ភ្ញៀវ​រត់​ជាន់​ជើង​គ្នា

Post a Comment

0 Comments

Close Menu