Ad Code

កាកបាទក្រហម​កម្ពុជា​ផ្ដល់​អណ្ដូងទឹក​ដល់​ប្រជាពលរដ្ឋ​ ដែល​ខ្វះខាត​នៅ​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ​សម្ដេចចៅហ្វា​វាំង​ វរវៀងជ័យ​អធិបតី​ស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ​អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហម​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា អម​ដំណើរ ដោយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គុយ​ សុផល ​ឯកឧត្ដម​ ជា ហន និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​មួយចំនួនទៀត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អណ្ដូង ទឹកស្អាត​ចំនួន ៥៧ អណ្ដូងទឹក​ស្អាត​ដែល​ជា​អំណោយ ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចំនួន​៤ និង​ក្រុង​មួយ​របស់​ខេត្ត​កំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​មករា ឆ្នាំ​២០១៦។


អណ្ដូងទឹក​ស្អាត​ដែល​ត្រូវ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នា​ពេល​នេះ​មាន ៥៧ អណ្ដូង ក្នុងនោះ​ស្រុក​សាមគ្គី​មានជ័យ​១២​អណ្ដូង ស្រុក​កំពង់ត្រឡាច​៩ អណ្ដូង ស្រុក​រលាប្អៀរ ១៥ អណ្ដូង ស្រុក​បរិបូណ៌ ១៥ អណ្ដូង និង​ក្រុង​កំពង់​ឆ្នាំ ៦ អណ្ដូង។


សម្ដេច ចៅ​ហ្វា​វាំង​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​តែងតែ​គិតគូរ​គ្រប់ពេលវេលា​ចំពោះ​សុខទុក្ខ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ការរីកចម្រើន​របស់​សង្គម​ជាតិ​។ សម្ដេច​ក៏បាន​ជម្រាបជូន​អំពី​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ប្រកបដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឆ្នើម​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​សង្គមជាតិ​យើង រក្សាបាន​នូវ​សេចក្ដីសុខ​សន្តិភាព ស្ថិរភាព​នយោបាយ​យ៉ាង​ល្អប្រសើរ ព្រមទាំង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ឥត​ឈប់ឈរ​។ សម្ដេចចៅហ្វា​វាំង ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានទទួល​អណ្ដូង​ទឹកស្អាត​ប្រើប្រាស់​ត្រូវខិតខំ​រួម​សាមគ្គី​គ្នា​ថែរក្សា ដើម្បី​ប្រើប្រាស់​ជា​សម្បត្តិ​សាធារណៈ​ឲ្យ​បាន​យូរអង្វែង​តរៀង​ទៅ​។​


ក្នុង​ឱកាស​នេះ​ដែរ បងប្អូន​ដែល​ជួប​ការលំបាក​ក្នុងស្រុក​ចំនួន​៤ និង​ក្រុង​១ ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ ក៏បាន​ទទួល​អំណោយ​ពី​កាកបាទក្រហម​កម្ពុជា​ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​ អង្ករ ​៣០​គីឡូក្រាម មី​១​កេស​ ត្រីខ ១០​កំប៉ុង ឃី​ត​១​កញ្ចប់ និង​ថវិកា​ក្នុង​ម្នាក់​ចំនួន ២០០០០​រៀល៕


​ ​

​ ​

​ ​


M03-01-16-i31



កាកបាទក្រហម​កម្ពុជា​ផ្ដល់​អណ្ដូងទឹក​ដល់​ប្រជាពលរដ្ឋ​ ដែល​ខ្វះខាត​នៅ​ខេត្ត​កំពង់ឆ្នាំង

Post a Comment

0 Comments

Close Menu