Ad Code

ក្មេង​ស្រី​ឥណ្ឌា​ រង​ការរំលោភ​បូក​ បាញ់​ប្រហារ​ដោយ​កាំភ្លើង ​ហើយ​ទម្លាក់​ចូល​អណ្ដូងទឹក

ក្មេង​ស្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​រង​ការ​ចាប់​បង្ខាំង​អស់​ពេល​២ សប្ដាហ៍ ដោយ​ជនពាល​មួយក្រុម​បាន​និយាយ នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ ដែល​ត្រូវបាន​ចាក់ផ្សាយ កាលពី​ថ្ងៃអាទិត្យ​ថា រូប​នាងរង​ការរំលោភ​សេពសន្ថវៈ​ផ្ទួនៗ មុនពេល​រង​ការបាញ់ប្រហារ​ដោយ​កាំភ្លើង​ចំនួន​២ គ្រាប់ ហើយ​យកទៅ​ទម្លាក់ចោល នៅក្នុង​អណ្ដូងទឹក​មួយ នៅឯ​ជាយក្រុង​ញូវដែល្លី។

​ ​

ក្មេង​ស្រី​រងគ្រោះ​នោះ​ ត្រូវ​បាន​រាយការណ៍​ថា នាង​មាន​អាយុ​១៤​ឆ្នាំ ហើយ​រង​ការ​ចាប់​ពង្រត់ ដោយ​បង្ខំ កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ពេល​នាង​ដើរ​ទៅ​កាន់​ផ្សារ​មួយ នៅ​ភាគ​ខាងលិច​ក្រុង​ដែល្លី ដែល​នេះ​ជា​ករណី​លើក​ចុង​ក្រោយ​បង្អស់​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ ក្នុង​រដ្ឋធានី​ប្រទេស​ឥណ្ឌា។

​ ​

ដោយ​និយាយ​ទៅតាម​ហេតុការណ៍ ដែល​នាង​បាន​ជួបប្រទះ​នោះ​ប្រាប់​ដល់​បណ្ដាញ​ព័ត៌មាន​ទូរទស្សន៍ NDTV news network ក្មេងស្រី​នោះបាន​និយាយថា រូបនាង​ត្រូវ​រង​ការចាប់​បង្ខាំង នៅក្នុង​បន្ទប់​ដ៏​ងងឹត​មួយ ដែល​ជន​វាយប្រហារ​មាន​គ្នា​ដល់​ទៅ ៣ នាក់ បន្ដ​រំលោភ​សេពសន្ថវៈ​មកលើ​រូប​កាយ​របស់​នាង​ជា​បន្ដបន្ទាប់ អស់​រយៈពេល​ដល់​ទៅ ២ សប្ដាហ៍​។​

​ ​

នាង​បាន​និយាយ នៅក្នុង​ពេល​ធ្វើ​សម្ភាសន៍​នោះ​ថា បន្ទាប់ពី​រំលោភ​ផ្ទួនៗ​គ្នា​អស់​ពេល​ពេញ​មួយ​យប់​កន្លងមក ​យប់​មួយ​នោះ​ពួកវា​បាន​និយាយ​ថា នឹង​ឲ្យ​ខ្ញុំ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។ ពួកវា​បាន​ដាក់​ខ្ញុំ​ឲ្យ​អង្គុយ​នៅក្នុង​រថយន្ដ ហើយ​បើក​ចេញទៅ​ទិញ​ស្រា​ផឹក ហើយ​ក្រោយមក​ក៏​ចត​រថយន្ដ នៅក្បែរ​អណ្ដូងទឹក​មួយកន្លែង​។ ពួកវា​ប្រាប់​ខ្ញុំ​ថា នឹង​ដោះលែង​ឲ្យ​ខ្ញុំ​វិលត្រឡប់​ទៅវិញ ខណៈពេលដែល​ខ្ញុំ​ឈានជើងដើរ​មិនបាន​ប៉ុន្មាន​ជំហាន​ផង ពួកវា​បាន​បាញ់​ខ្ញុំ​ចំនួន ២ គ្រាប់​។ គ្រាប់​ទី ១ ត្រូវចំ​ឆ្អឹង​ខ្ញុំ​។ ខ្ញុំ​មិនដឹង​ខ្លួន​សោះ រូប​កាយ​របស់ខ្ញុំ​ចាប់ផ្ដើម​ស្ពឹក​ទាំងអស់​។ ប៉ុន្ដែ​គ្រាប់កាំភ្លើង​ទី ២ បាញ់​ត្រូវ​មកទៀត ធ្វើ​ឲ្យ​ខ្ញុំ​ដួលសន្លប់​តែម្ដងទៅ​។ ពេល​នាង​ដឹងខ្លួន​ឡើង ទាំង​រូប​កាយ​ញ័រញាក់​នោះ​ទើប​ដឹងថា ស្ថិតនៅក្នុង​អណ្ដូងទឹក ដែល​នោះ​គឺ​គេ​ទម្លាក់​ឲ្យ​នាង​ស្លាប់​តែម្ដង​។ នាង​បន្ដថា ពេល​ខ្ញុំ​ងើប​ពី​សន្លប់ ដឹង​ស្មារតី​ឡើងវិញ ខ្ញុំ​ពិនិត្យឃើញ​គ្រាប់កាំភ្លើង​មួយគ្រា​ប់​បៀម​ជាប់​នឹង​ទ្រូង ដូច្នេះ​ខ្ញុំ​ក៏​កន្ដ្រាក់​យក​គ្រាប់​នោះ​ចេញមក​។ នាង​និយាយ ដោយបាន​បង្ហាញ​ឲ្យ​ឃើញ​កន្លែង​ស្នាម​ត្រូវ​គ្រាប់កាំភ្លើង​នោះ​ទៀតផង​។​

​ ​

​ អ្នកភូមិ​នៅក្បែរ​ទីនោះ ក៏បាន​ស្រង់​នាង​យកមក នៅ​ថ្ងៃទី ៦ ខែធ្នូ បន្ទាប់ពី​ឮសូរ​សំឡេង​ស្រែកថ្ងូរ​របស់​នាង មុនពេល​ត្រូវបាន​រូតរះ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ ​

​ បុរស​មួយចំនួន​ត្រូវ​ចាប់ខ្លួន ចំពោះ​ការវាយប្រហារ​នេះ ។ នេះ​បើ​យោងតាម​របាយការណ៍​នៃ​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​។ នាង​និយាយថា ខ្ញុំ​ចង់​ឲ្យ​ជន​រំលោភ​សេពសន្ថវៈ​ទាំងនោះ​ត្រូវ​រង​ការ​ព្យួរ​ក មិនមាន​នរណា​ត្រូវ​រួចខ្លួន​ទេ សម្រាប់​ការ​ប្រ​ព្រឹ​ត្ដ​យ៉ាងនេះ​មកលើ​ខ្ញុំ​។​

​ ​

​ កន្លងទៅ ក៏មាន​ករណី​រំលោភ​សម្លាប់​ទៅលើ​នារី និស្សិត​ម្នាក់ នៅលើ​រថយន្ដក្រុង​នៅ​ក្រុង​ញូវដែល្លី​នេះដែរ កាលពី​ឆ្នាំ ២០១២ ដោយបាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការភ័យខ្លាច​ដល់​កម្រិត​នៃ​អំពើហិង្សា​ប្រឆាំងនឹង​ស្ដ្រីភេទ​។​

​ ​

​ ក៏មាន​តម្រូវ​ឲ្យ​ធ្វើកំណែទម្រង់​ទៅលើ​ច្បាប់​ស្ដីអំពី​ការ​ប្រើ​ហិង្សា​រំលោភ​លើ​ស្ដ្រី​ភេទ​ផង​ដែរ ក្នុងនោះ​មានការ​ព​ន្លឿ​ន​ឲ្យ​ធ្វើការ​កាត់ទោស ព្រមទាំង​បង្កើន​ការដាក់ទណ្ឌកម្ម​ទៅលើ​ជនល្មើស ប៉ុន្ដែ​ចំនួន​នៃ​បទល្មើស​រំលោភ​សេពសន្ថវៈ​នៅតែមាន​ជា​ដដែល ក្នុងប្រទេស​ឥណ្ឌា​៕


AFP




ក្មេង​ស្រី​ឥណ្ឌា​ រង​ការរំលោភ​បូក​ បាញ់​ប្រហារ​ដោយ​កាំភ្លើង ​ហើយ​ទម្លាក់​ចូល​អណ្ដូងទឹក

Post a Comment

0 Comments

Close Menu