ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគ្មានអគ្គិសនីប្រើប្រាស់ពេញមួយថ្ងៃ ហើយម្នាក់ៗនាំគ្នារអ៊ូរទាំថា ក្រុមហ៊ុនអគ្គិសនីផ្តាច់ភ្លើងមិនឲ្យប្រើប្រាស់ និងពុំបានជូនដំណឹងអ្វីបន្តិចទាល់តែសោះ។
ប្រជាពលរដ្ឋបាននិយាយថា ការដាច់ចរន្តអគ្គិសនីបានកើតឡើងនៅវេលាម៉ោង១២យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦រហូតមកដល់ម៉ោង១៤រសៀលថ្ងៃទី០៤ ទើបមានឡើងវិញ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋនាំគ្នាខឹងសម្បា ព្រោះតែការដាច់ភ្លើងពុំមានការជូនដំណឹងពីក្រុមហ៊ុនអគ្គិសនីធ្វើឲ្យប្រជាពលរដ្ឋនាំគ្នារត់មកដេកមុខផ្ទះ ព្រោះក្នុងផ្ទះក្តៅពេក។
មន្ត្រីអគ្គិសនីបាននិយាយថា ពុំមែនអគ្គិសនីផ្តាច់ចរន្តមិនឲ្យប្រើប្រាស់នោះទេ ដោយសារតែឆេះដាច់ខ្សែកាបនៅតំបន់ក្បែរនោះ ទើបពុំមានការជូនដំណឹងដូចដែលបានក្រុមហ៊ុនអគ្គិសនីបានធ្វើកន្លងមក ប៉ុន្តែទោះជាយ៉ាងណាក៏មន្ត្រីជំនាញបានខិតខំតភ្ជាប់ជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់ដូចដើមវិញ។
មន្ត្រីអគ្គិសនីក៏បានសុំការអធ្យាស្រ័យដល់អតិថិជន ដែលប្រើប្រាស់អគ្គិសនីរបស់រដ្ឋសុំមេត្តាយោគយល់ផង ព្រោះដោយសារតែដាច់ខ្សែកាបធំដែលតម្រូវឲ្យប្រើប្រាស់ពេលយូរក្នុងការតភ្ជាប់ចរន្តអគ្គិសនីបានប្រើប្រាស់ឡើងវិញ៕
ប្រជាពលរដ្ឋសង្កាត់ព្រែកប្រាដាច់ចរន្តអគ្គិសនីពេញមួយថ្ងៃ ដោយសារឆេះដាច់ខ្សែកាប
0 Comments