Ad Code

មិន​ចង់​លេចឮ​ព័ត៌មាន បញ្ជា​សន្តិសុខ​ឲ្យ​ចាប់​អ្នកកាសែត ដើម្បី​យក​ភស្តុតាង​បំផ្លាញ​ចោល​

ប៉ៃលិន ​៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​ប្រពន្ធ​ថៅកែ​កាស៊ីណូ​ម្គុដពេជ្រ បាន​បញ្ជា​ឲ្យ​សន្តិសុខ​របស់ ខ្លួន​ចាប់​អ្នកយកព័ត៌មាន ខណៈ​ពេល​អ្នកយកព័ត៌មាន​ទាំងនោះ​ចុះទៅ​ផ្ដិត​យក​រូបភាព ពួក​បុគ្គលិក​កាស៊ីណូ​ហ្កា​ទ្បា​ក់​ស៊ី​ហ្គោល​ហូ​ថែ​ល (Galaxy Gold Hotel) ​លើកគ្នា​តវ៉ា​នៅមុខ​កាស៊ីណូ ក្នុង​រឿង​កាត់​ប្រាក់ខែ​របស់​បុគ្គលិក។ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ កន្លងទៅ ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។



តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​កាស៊ីណូ​ហ្កា​ឡាក​ស៊ី​ហ្កោ​ហូ​ថែ​ល ដែល​នាំគ្នា​តវ៉ា​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា​ ពួកគាត់​នាំគ្នា​តវ៉ា​នេះ​គឺ​ចង​ឲ្យ​ម្ចាស់​កាស៊ីណូ​ហ្កា​ឡាក់​ស៊ី​ហ្កោ​ហូ​ថែ​ល គោរព​នូវ​លក្ខខណ្ឌ​ការងារ និង​គោលការណ៍​ច្បាប់ បើកប្រាក់​ខែ​ឲ្យ​ពួកគេ ដោយ​មិន​ត្រូវ​កាត់​ប្រាក់ខែ​ដូច្នោះ​ទេ។ ប្រភព​ព័ត៌មាន​បន្ត​ថា​ នៅក្នុង​កិច្ចសន្យាការងារ គឺ​ពួកគេ​បាន​ទទួល​ប្រាក់បៀវត្សរ៎៍​៨​ពាន់​បាត ​(​ប្រាក់​ថៃ​) ដោយ​ធ្វើការ​រយៈពេល​៨​ម៉ោង តែ​ក្រោយមក​បែរជា​ថៅកែ​បញ្ចុះ​តម្លៃ​មក​ត្រឹម​៧​ពាន់​បាត។


ប្រភព​ព័ត៌មាន​បន្ត​ឲ្យ​ដឹង​ថា​ ក្រោយមក​ដោយ​ចង់​ដឹង​ថា​ ចំនួន​ប្រាក់ខែ​ពួកគេ បាន​នាំ​គ្នា​ទៅ​មើល​ក្ដារ​ព័ត៌មាន ​ដែល​រដ្ឋបាល​បិទ​ផ្សាយ​នៅមុខ​កាស៊ីណូ ស្រាប់តែ​គេ​សរសេរ​ត្រឹមតែ​៥​ពាន់​បាត​ប៉ុណ្ណោះ​ក្នុង​១​ខែ ហើយ​ពួកគេ​ត្រូវ​ធ្វើការ​រហូតដល់​១០​ម៉ោង​ក្នុង​១​ថ្ងៃ ដោយ​ឃើញ​ដូច្នោះ​ទើប​កើត​ទុក្ខ​មិន​សុខចិត្ត ក៏​លើកគ្នា​តវ៉ា​តែម្តង។​ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ហេតុការណ៍​បុគ្គលិក​ផ្ទុះ​ការ​តវ៉ា​នេះ មាន​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​កាសែត និង​ទូរទស្សន៍ ជាច្រើន​នាក់ ចុះ​ទៅ​យក​ព័ត៌មាន ស្រាប់​តែ​មាន​ថៅកែ​ស្រី​ម្នាក់ ​ដែល​គេ​ស្គាល់​ថា​ ជា​ប្រពន្ធ​ថៅកែ​កាស៊ីណូ​ម្គុ​ដ​ពេជ្រ បាន​បញ្ជា​ឲ្យ​សន្តិសុខ​កាស៊ីណូ​ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង ចេញ​មក​រករឿង​ចាប់​ក្របួច​កអាវ​បញ្ជា​ឲ្យ​អ្នក​យក​ព័ត៌​មាន​លុប​រូបភាព​ចេញ ដើម្បី​បំបិទ​ភស្តុតាង ព្រមទាំង​គំរាម​ពួក​អ្នកយកព័ត៌មាន​ទាំងនោះ​ផង​ដែរ។​



តាម​ប្រភព​ព័ត៌មាន​ពី​ភ្នាក់ងារ​យក​ព័ត៌មាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ នៅពេល​ពួកគេ​ឃើញ​ក្រុម​បុគ្គលិក​កាស៊ីណូ​នាំគ្នា​តវ៉ា​នៅមុខ​កាស៊ីណូ​បែបនេះ ទើប​ទៅ​ឈរ​ថត​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​សាធារណៈ ដោយ​មិនបាន​ចូល​ទៅ​ថត​នៅក្នុង​កាស៊ីណូ​ទ្បើ​យ។ ស្រប​ពេល​កើតហេតុ​នោះ ក្រុម​អ្នកយកព័ត៌មាន​បាន​ទាក់ទង​ទៅ​លោកស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ជាច្រើនលើក​ច្រើនសា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ តែ​អត់​មាន​អ្នក​លើក​ទូរស័ព្ទ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ចេញមុខ​ឡើយ។ ក្រោយមក​ទើប​ពួក​គេ​ទាក់ទង​ទៅ​លោក​អភិបាលខេត្ត ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍។ ក្រោយពី​កើតហេតុ​ទើប​គេ​ឃើញ​សមត្ថកិច្ច​ចេញទៅ​អើតមើល​បន្តិច ក៏​នាំគ្នា​ត្រឡប់​ទៅផ្ទះ​វិញ​យ៉ាង​ស្ងៀមស្ងាត់។



ទាក់ទង​នឹង​បញ្ហា​ខាងលើ អ្នក​ព័ត៌មាន​កម្ពុជា​ថ្មី មិនអាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​ លោក ឈិន សុភ័ណ នាយក​រដ្ឋបាល​កាស៊ីណូ​ហ្កា​ឡាក់​ស៊ី​ហ្កោ​ហូ​ថែ​ល បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ដោយ​ទូរស័ព្ទ​មិន​ចូល៕


5-1-2016a3


5-1-2016a1


5-1-2016a


5-1-2016



មិន​ចង់​លេចឮ​ព័ត៌មាន បញ្ជា​សន្តិសុខ​ឲ្យ​ចាប់​អ្នកកាសែត ដើម្បី​យក​ភស្តុតាង​បំផ្លាញ​ចោល​

Post a Comment

0 Comments

Close Menu