ភ្នំពេញ ៖ គូស្នេហ៍សិល្បៈមួយគូរដែលធ្លាប់រងការ តាមបំបែកបំបាក់ពីសំណាក់ឪពុកខាងស្រីរវាងកញ្ញា ភិន សុដាលីស និងតារាប្រុសលោក ប៉ែន ចំរ៉ុង ថ្មីៗនេះបានរំលេចឃ្លីបវីដេអូបង្ហាញពី ភាពស្អិតរមួតស្និទ្ធស្នាលជាមួយគ្នា បង្ហោះនៅពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងដោយនេះជាចេតនាមួយ ដែលនាងចង់បង្ហាញ ដើម្បីបង្អួតទស្សនិកជនពីភាពរឹងមាំ នៃចំណងស្នេហារបស់ពួកគេទាំងពីរ។
តាមរយៈវីដេអូមានរយៈពេលជាង១នាទី ដែលត្រូវបានបង្ហោះចែកចាយនៅលើ Facebook របស់នាងបង្ហាញឲ្យឃើញពីភាពស្និទ្ធស្នាលផ្អែមល្ហែម ពីសំណាក់គូស្នេហ៍កញ្ញា ភិន សុដាលីស ជាមួយនឹងតារាប្រុសរូបសង្ហាលោកប៉ែន ចំរ៉ុងដោយអ្នកទាំងពីរ បានបង្ហាញសកម្មភាពផ្ដេកផ្ដួល នៅលើស្មាគ្នាប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីហើយមិនតែប៉ុណ្ណោះតារាស្រីវ័យក្មេងរូបនេះ ថែមទាំងបានជិះលើរថយន្តបណ្ដើររាំច្រៀងយ៉ាងសប្បាយបណ្តើរ ព្រមទាំងថើបគ្នាទៀតផង។
ជាមួយការបង្ហោះឃ្លីបវីដេអូបង្ហាញពី ភាពសិទ្ធិស្នាលផ្អែមល្ហែមស្នេហ៍ចង់បញ្ជាប់ប្រាប់ពីចំណងស្នេហាដ៏មានភាពរឹងមាំរបស់តារាស្រីកញ្ញាភិន សុដាលីស និងលោកប៉ែន ចំរ៉ុង នេះដែរគេក៏សង្កេតឃើញលោក ប៉ែន ចំរ៉ុង ឆ្លៀតយកឲ្យកាសនេះហៅនាង ភិន សុដាលីស ថាប្រពន្ធពេញៗមាត់ប្រៀបដូចប្តី-ប្រពន្ធទើបបានរៀបការរួចថ្មីថ្មោងផងដែរ។
ថ្វីត្បិតតែយ៉ាងនេះក្តីមានទស្សនិកជន និងមិត្តភក្តិហ្វេសប៊ុកខ្លះសម្ដែងការគាំទ្រ ដោយលើកសរសើរព្រមទាំងជូនពរចំណងស្នេហ៍របស់ពួកគេឲ្យស្រលាញ់គ្នាឋិតស្ថេររហូតដល់អនាគត់ចាស់ៗរៀងខ្លួន។ប៉ុន្តែក្នុងនោះក៏ម្ចាស់Acountម្នាក់ បែបជាធ្វើការរិះគន់ថា គិតថា ខ្លួនស្អាតធ្វើអីកត្រូវមែន? កាលពីផ្ទុះរឿងគ្រួសារថា ខ្លួនឯងឆ្កួត ខ្ញុំអត់ជឿទេ ដល់តែមើលចឹងបានដឹងឆ្កួតសុទ្ធឆ្នាំងណា គ្របនឹងមែន ។
ម្ចាស់Acount ហ្វេសប៊ុកខាងលើបានបន្ថែមថា អ្នកដែលសរសើរអ្នកឯងមានតែ ប៉ុន្មាននាក់ស្គាល់តែប៉ុណ្ណោះ ក្រៅពីនឹង គេមើលឆ្គងណាស់ ហើយកុំថាគេទើសនឹងថាខ្លួនឯងអត់ខ្វល់យើងជា តារាណា មិនមែនសាមញ្ញជននោះទេ សូមចេះគិតផង កុំលេងហួសពេក ដូចឆ្កួតចឹង។
គូរម្លឹកថា ចំណងស្នេហ៍រលកញីឈ្មោលរបស់តារាសម្តែងស្រស់សោភាកញ្ញា ភិន សុដាលីស និង បុរសសង្ហា ប៉ែន ចំរ៉ុង មុននេះបានរងនូវការគំរាមកំហែង តាមបំបែកបំបាក់មិនពេញចិត្តពីសំណាក់ចាងហ្វាងផលិតកម្មមហាហង្សលោក អ៊ិន សុភិន ដែលត្រូវជាឪពុកបង្កើតរបស់កញ្ញា ភិន សុដាលីស។
មិនតែប៉ុណ្ណោះ លោក អ៊ិន សុភិន ក៏ធ្លាប់ប្រកាសតាមធ្វើសង្គ្រាម និងបានធ្វើពាក្យបណ្តឹងដាក់ទៅតុលាការពាក់ព័ន្ធការបាត់ខ្លួនកូនស្រី ដោយសង្ស័យលើលោក ប៉ែន ចំរ៉ុង។ ប៉ុន្តែក្រោយពីបណ្ដឹងឡើងដល់តុលាការនិងមានការចូលឆ្លើយបំភ្លឺពីលោក ប៉ែន ចំរ៉ុង កាលពីថ្ងៃទី៤ ខែកញ្ញា មកនោះរឿងនេះហាក់មានភាពធូរស្រាលឡើងវិញ ខណៈដែលដើមបណ្តឹងលោក អ៊ិន សុភិន មានការបន្ទន់ឥរិយាបថច្រើនជាង មុនពេលដឹងចម្លើយសារភាពរបស់លោក ប៉ែន ចំរ៉ុង ថាពិតជាស្រលាញ់ និង ចង់រៀបការស្របច្បាស់ជាមួយកូនស្រីខ្លួន៕
វីដេអូសម្ញែងភាពផ្អែមល្ហែមស្នេហ៍ សុដាលីស ជាមួយ ប៉ែន ចំរ៉ុង មានទាំងសរសើរ និងរិះគន់
0 Comments