Ad Code

មានការ​ព្រមាន​ អំពី​ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ​ដោយ​ភេរ​វករ​

របាយការណ៍​ដោយ​ក្រុម​អ្នកជំនាញ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​នៃ Remote Control Project ​បាន​និយាយថា យន្តហោះ​គ្មាន​មនុស្ស​បើក​អាច​នឹង​ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​ភេរវកម្ម​ធ្វើជា “​ឧបករណ៍​បំផ្ទុះ​គ្រាប់បែក​ច្នៃ​តាម​អាកាស ដ៏​សាមញ្ញ​ដែលមាន​តម្លៃ​សមរម្យ​និង​មាន​ប្រសិទ្ធភាព​”​។




អ្នកនិពន្ធ​បានបង្ហាញ​ថា ក្រុមហ៊ុន​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក ​គួរតែ​ធ្វើការ​ភ្ជាប់​មកជា​មួ​យក​ម្ម​វិធី GPS ក្នុងការ​សម្របសម្រួល​ជាមួយនឹង​តំបន់​គ្មាន​ការហោះហើរ​។



​ពួកគេ​បាន​បន្ថែមថា រដ្ឋាភិបាល​អង់គ្លេស ​គួរតែ​កាត់បន្ថយ​បទ​ប្បញ្ញត្តិ​នៅលើ​ការជាប់គាំង​ក្នុង​ប្រេកង់​វិទ្យុ​។​

​លើសពីនេះ​ទៀត ពួកគេ​បាន​ណែនាំ​ឱ្យមាន​ការ​រឹតបន្តឹង​បទ​ប្បញ្ញត្តិ​ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ​នៅ​ចក្រភព​អង់គ្លេស​។



​នៅក្នុង​ចក្រភព​អង់គ្លេស​ នាពេល​បច្ចុប្បន្ន​នេះ នរណាម្នាក់​ក៏​អាច​ធ្វើជា​ម្ចាស់​និង​ធ្វើ​ប្រតិបត្តិការ​ក្នុង​គោលបំណង​មិនមែន​អាជីវកម្ម សម្រាប់​យន្តហោះ​គ្មាន​មនុស្ស​ជិះ​ដែលមាន​ទម្ងន់​តិចជាង ២០ គីឡូក្រាម ហើយ​មាន​ជាង​រាប់រយ​នៅលើ​ទីផ្សារ​។



​របាយការណ៍​នេះ​បានសរសេរថា “ភេរវកម្ម​ជា​​បន្តបន្ទាប់ ការបះបោរ បទល្មើស​ព្រហ្មទណ្ឌ ការ​សហការ​បក្ខ​ពួក​និង​ការគំរាមកំហែង​រវាង​ក្រុមហ៊ុន​និង​សកម្មជន បានបង្ហាញ​ពី​សមត្ថភាព​ក្នុង​ការប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ជន​ស៊ីវិល ចំពោះ​ការវាយប្រហារ​និង​ការប្រមូលផ្តុំ​ស៊ើបការណ៍​រួច​ហើយ”។



ការការពារ​យ៉ាង​ល្អ​បំផុត ប្រឆាំងនឹង​ការប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក ​គឺជា​អរិភាព​ក្នុងការ​ផ្តល់​ការងារ​ឋានានុក្រម ក្រោម​វិធានការ​ជុំវិញ​ទប់ទល់​បទ​ប្បញ្ញត្តិ​អកម្ម និង​វិធានការ​ទប់ទល់​សក​ម្ម​មួយ​។



​វា​បាន​បង្ហាញថា ទាំងនេះ​អាច​រួមបញ្ចូល​ ៖

•​ ដាក់​កម្រិត​សមត្ថភាព​នៃ​តម្លៃ​ដឹកជញ្ជូន​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​

• ​ធ្វើឱ្យមាន​ប្រព័ន្ធ​សន្តិសុខ​នៅពេលដែល​យន្តហោះ​គ្មាន​មនុស្ស​បើក បាន​លេចឡើង​នៅក្នុង​តំបន់ហាមឃាត់​

•​ ​អភិវឌ្ឍន៍ “​ប្រព័ន្ធ​ប្រឆាំងនឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​មិនសូវ​សាហាវ ហើយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​”

​ទោះជា​យ៉ាងណា លោក David Dunn សាស្ត្រាចារ្យ​នយោបាយ​អន្ដរជាតិ​នៅឯ​សាកលវិទ្យាល័យ Birmingham បាន​ថ្លែងប្រាប់ BBC ថា ការផ្តល់​អាជ្ញាប័ណ្ណ​នឹង​មិនអាច​បង្អាក់​ភេរវ​ករ​ឡើយ​។​

​របាយការណ៍​នេះ​បាន​និយាយថា​៖ “​បច្ចេកវិទ្យា​នៃ​ការធ្វើ​សង្គ្រាម​ដោយ​បញ្ជា​ពី​ចម្ងាយ​នេះ​គឺ​មិនអាច​ត្រួតពិនិត្យ​ទៅរួច​បាន​នោះទេ​”៕



មានការ​ព្រមាន​ អំពី​ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ​ដោយ​ភេរ​វករ​

Post a Comment

0 Comments

Close Menu