Ad Code

លោក​ ហាក់ ម៉ុង​ហួត​ និង​សហការី​បាន​ចូលរួម​បើក​ការដ្ឋាន ​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ប្រវែង ៣.៨៧៦​ម

កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃទី១​ខែមករា ឆ្នាំ២០១៦ ដែល​ជា​អរុណោទ័យ​ នៃ​ឆ្នាំ​ថ្មី​ លោក​ហាក់ ម៉ុង​ហួត​ និង​សហការី​បាន​ចូលរួម​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ប្រវែង ៣.៨៧៦​ម ដាក់​លូ ៧​កន្លែង ពី​ភូមិ​តាំង​គោក ឃុំ​សូ​យោង ទៅ​ភូមិ​ក្រូច ភូមិ​ស្វាយ ភ្លើង ឃុំ​ស្វាយ​ភ្លើង​ដោយ​ប្រើប្រាស់​មូលនិធិ​ស្រុក​អស់​ថវិកា​ចំនួន ១៣៥.៥៨០.០០០​រ តាមរយៈ​អង្គការ​( SIDA )។


អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន អ៊ឹង ចាន់​ឡា ( ហៅ​មិច )​។ លោក ហាក់ ម៉ុង​ហួត​បាន​សំដែង នូវ​ការ​អគុណ​ចំពោះ​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​បាន​ផ្តល់​ជូន សមិទ្ធផល​ដល់​ខេត្ត​កំពង់ធំ ពិសេស​ស្រុក​បារាយ៍​នេះ។


លោក​បាន​បន្ត​ទៀត​ថា ប្រទេស​កម្ពុ​ជាមាន​សន្តិ​ភាព ពេញលេញ មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃ ក៍​ដោយសារ​នយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ ​ដែល​មាន​សម្តេច​ជា​ប្រមុខ​ដឹកនាំ ជា​វីរជន​កំពូល​របស់​ជាតិ​។ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដាក់​ចេញ​នូវ​នយោ​បាយ​ឈ្នះ​ឈ្នះ​បង្រួបបង្រួម​ជាតិ​បាន​ធ្វើឱ្យ​ភាគី​ជម្លោះ​ទាំងអស់​រួមរស់​ជាមួយគ្នា​ប្រ កប​ដោយ​សុខដុមរមនា កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​យើង ត្រូវ​លើក​កម្ពស់ ​នៅ​ក្នុង​ប្រទេសជាតិ និង​អន្តរ ជាតិ ទាំងអស់​នេះ​ហើយ​ជា ក្តី​មោទនៈភាព​របស់​យើង​ទាំងអស់គ្នា​។ ជាមួយ​និង​មនុញ្ញផល​ដ៏​វិសេសវិសាល​នេះ គឺជា​ជោគជ័យ​ថ្មី​មួយទៀត ​ក្នុង​ការ​អនុវត្ត​ន៏​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ហើយក៏​ជា​កាដូ​សម្រាប់​ឆ្នាំ​ថ្មី ដែល​បាន​ធ្វើឱ្យ បញ្ហា​អាទិ​ភាពជា​ចំបងៗ រួមមាន ផ្លូវ ទឹក ភ្លើង មកដល់​ជនបទ​ដែល​មិន​ធ្លាប់​មាន ហើយក៏​បាន​ធ្វើ​ឱ្យ​ទីក្រុង និង ជនបទ​កាន់តែ​មានការ​ខិត​ជិត​គ្នា ពោលគឺ មាន​ផ្លូវ មាន​ស្ពាន គឺ​មាន​ក្តីសង្ឃឹម គឺមាន​ការ​អនុវឌ្ឍន៍​បើ​មាន សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​កាន់តែ​មានការ​អភិវឌ្ឍន៍​បាន​ឆាប់រហ័ស​ផង​ដែរ៕


Nita-1-A-54-Full


Nita-1-A-55-Full


Nita-1-A-56-Full


Nita-1-A-57-Full



លោក​ ហាក់ ម៉ុង​ហួត​ និង​សហការី​បាន​ចូលរួម​បើក​ការដ្ឋាន ​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ប្រវែង ៣.៨៧៦​ម

Post a Comment

0 Comments

Close Menu