ក្លិប Southampton អាចនឹងឈានជើងចូលក្នុងទីផ្សារកីឡាករ នាខែមករានេះ ក្នុងករណីដែលក្រុមរបស់ពួកគេនៅតែប្រឈមនឹងវិបត្តិកីឡាកររបួសនោះ។
សូមបញ្ជាក់ថា ក្រុម Southampton បានទទួលរងបរាជ័យ រហូតដល់ទៅ ០-៤ ជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ហើយបន្ទាប់មកបរាជ័យជាមួយក្រុម West Ham ទៀតកាលពីថ្ងៃចន្ទ ដែលនេះគឺជាក្តីកង្វល់ដ៏សំខាន់មួយសម្រាប់អ្នកចាត់ការរបស់ពួកគេ។
លោក Ronald Koeman ដែលជាអ្នកចាត់ការរបស់ក្លិប Southampton បានអះអាងមុនពេលដែលក្រុមរបស់គាត់ត្រូវប៉ះជាមួយក្រុម West Ham នៅថ្ងៃចន្ទនេះថា លោកមិនមែនជាអ្នកចាត់ការ ដែលត្រូវតក់ស្លុតនោះទេ បើទោះជាក្រុមរបស់លោកឈរនៅលេខរៀងទី ១២ លើតារាងបាល់ទាត់ Premier League យ៉ាងណាក៏ដោយ។
លោកបាននិយាយប្រាប់ក្រុមអ្នកកាសែតថា យើងស្គាល់ច្បាស់ថា កីឡាកររបស់យើងមានឥរិយាបថបែបណា ដូច្នេះហើយយើងត្រូវតែខំតស៊ូតទៅទៀត។ យើងមានខ្សែប្រយុទ្ធឆ្នើមចំនួន ២ នាក់ គឺកីឡាករ Graziano Pelle និងកីឡាករ Jay Rodriguez ហើយពួកគេនឹងវិលត្រឡប់មកលេងវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកបានបន្តទៀតថា កីឡាករទាំងពីរនាក់នេះ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ជោគវាសនារបស់ក្រុម ហើយយើងអាចនិយាយបានថា អ្នកទាំងពីរគឺជាកីឡាករឆ្នើមបំផុត ដែលអាចជួយផ្លាស់ប្តូរជោគវាសនារបស់ក្រុមបាន៕
ក្លិប Southampton អាចនឹងត្រូវការខ្សែប្រយុទ្ធម្នាក់ទៀត
0 Comments