Ad Code

ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​បន្ទាប់ពី​ធុំក្លិន​ស្អុយ​

សៀមរាប ៖ ភ្ញៀវ​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​បាន​ម្ចាស់ផ្ទះ​និង​អ្នកជិតខាង​ប្រទះឃើញ​ដេក​ស្លាប់​ម្នាក់ឯង​នៅក្នុង​បន្ទប់​ជួល ខ​ណៈសព​ធុំក្លិនស្អុយ រីឯ​ខាង​ក្រុម​សមត្ថកិច្ច​បាន​និយាយ​ថា សព​នេះ​ស្លាប់​ដោយសារ​ប្រើប្រាស់​ថ្នាំ​ច្រើន​មុខ​និង​មាន​ជំងឺហឺត​។


ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប (​ក្នុង​បន្ទប់​ផ្ទះ​ជួល​)​។ សាក្សី​បាន​ឲ្យ​ដឹង​ថា សព​បុរស​ជនជាតិ​អង់គ្លេស​នេះ​គឺ​រស់នៅ​តែម្នាក់ឯង ហើយដោយ​បាត់​ដំណឹង​យូរ​ពេក​ពួកគាត់​ក៏​គ្នា​បើកទ្វារ​បន្ទប់​ក៏​ប្រទះឃើញ​ដេក​ស្លាប់​ម្នាក់ឯង​ឃើញ​ដូច្នេះ​ពួកគាត់​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​ឲ្យ​ចុះ​មក​ត្រួតពិនិត្យ​តែម្តង។


លោក​វរសេនីយ៍ទោ ដួង សុខា នាយការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា សព​បុរស​ជនជាតិ​អង់គ្លេស​នេះ​មាន​ឈ្មោះ​GREENBANK PHILIP អាយុ​៥៤​ឆ្នាំ​កាន់​ល​ខិត​ឆ្លងដែន​លេខ 459966837 ចូល​មក​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៥ ផុតកំណត់​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦​។


លោក​បន្ត​ថា ជនបរទេស​នេះ គឺ​បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​វា​មិនមែន​ជា​ករណី​អំពើ​ឃាតកម្ម​អ្វី​នោះ​ទេ។


លោក​វរសេនីយ៍ទោ ផេង ពេជ្រ នាយការិយាល័យ​បច្ចេកទេស​នៃ​ស្នងការ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ជំនាញ​បាន​បង្ហាញថា សព​បុរស​ជា​ជនជាតិ​អង់គ្លេស​នេះ គឺ​បាន​ស្លាប់​ដោយសារ​ជំងឺ ហើយ​ករណីនេះ​វា​មិនមែន​ជា​រឿង​ឃាតកម្ម​នោះ​ទេ។


ចំណែក​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆរ​រ័ត្ន ឯកទេស​ផ្នែក​កោសល្យ​វិ​ច័យ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា សព​នេះ​យើង​មិនបាន​ពិនិត្យ​លំអិត​នោះ​ទេ ព្រោះ​យើង​ខ្វះខាត​ឧបករណ៍ ពោល​គឺ​យើង​ត្រួតពិនិត្យ​តាម​ការ​មើលឃើញ​ប៉ុណ្ណោះ​។


លោក​បន្ត​ថា តាម​ការ​ពិនិត្យ​ឃើញ​ថា សព​នេះ​គឺ​ស្លាប់​ដោយ​សារ​មាន​ជំងឺហឺត ព្រោះ​នៅក្នុង​បន្ទប់​មាន​ឃើញ​ប្រភេទ​ថ្នាំ​ដូច្នេះ និង ជក់​ប្រភេទ​កញ្ឆា​ផង​ដែរ ហើយ​អាច​ស្លាប់​ប្រហែល​២​ថ្ងៃ​ទើប​ដឹង​។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​សព​នេះ​យើង​រក្សាទុក​នៅ​សាល​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​១​យប់​សិន​លុះ​ព្រឹក​ឡើង​ទើប​បញ្ជូន​ទៅ​ភ្នំពេញ​ដើម្បី​ឲ្យ​ខាង​ស្ថានទូត​ដឹកនាំ​យក​ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ៕


T-01-14-16-aa-fullT-01-13-16-v-full



ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​បន្ទាប់ពី​ធុំក្លិន​ស្អុយ​

Post a Comment

0 Comments

Close Menu